អភិបាលខេត្តស្វាយរៀង បានដឹកនាំគណៈប្រតិភូ អញ្ជេីញជួបពិភាក្សារការងារទ្វេភាគីជាមួយប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតៃនិញ
ភ្នំពេញ៖ តបតាមការអញ្ជេីញរបស់ថ្នាក់ដឹកនាំខេត្តតៃនិញ ប្រទេសវៀតណាម ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជេីញជួបពិភាក្សារការងារទ្វេភាគីជាមួយឯកឧត្ដម ង្វៀន ថាញ់តឹម លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តតៃនិញ ដេីម្បីរឹតចំណងមិត្តភាពសាមគ្គីភាពនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ស្វាយរៀង-តៃនិញ។
កិច្ចប្រជុំនេះបានពិភាក្សាទៅលេីកិច្ចការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការងារសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនដូចជា ការទប់ស្កាត់នឹងបញ្ហាជំងឺកូវីដ-១៩ ដោយឈលើកិច្ចការទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» កិច្ចសហប្រតិបត្តិការនេះ នៅតែត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំងតាមរយៈការសហការសម្របសម្រួលយ៉ាងជិតស្និទ្ធធ្វើឲ្យធានាបាននូវនិរន្តរ៍ភាព នៃការផ្លាស់ប្ដូរ និងការចរាចរណ៍ទំនិញ និងផលកសិកម្មនៅតាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងធ្វើការប្រមូលផលដំណាំផ្សេងៗ នៅតាមព្រំដែនបានរលូន និងល្អប្រសើរ ក្នុងនោះការរួមគ្នាកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងន័យមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អរវាងខេត្តទាំងពីរ ៕