អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងជម្រុញការសាងសង់ ជួសជុលកែលម្អ តាមផ្លូវអាទិភាពមួយចំនួន ត្រៀមរៀបចំសង្ក្រាន្ត២០២៣
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ និងជម្រុញការសាងសង់ ជួសជុលកែលម្អ ដូចជា សំណង់ទប់ច្រាំងបាក់ស្ទឹងសង្កែ ប្រពន្ធ័រំដោះទឹកសងខាងស្ទឹងសង្កែ រង្វង់មូលលោកតាដំបងក្រញូង ដើម្បីត្រៀមធ្វើការចាក់កៅស៊ូ ផ្លូវជិះកង់ ផ្លូវថ្មើរជើង ចំណត ដាំដើមឈើ… តាមផ្លូវអាទិភាពមួយចំនួន ត្រៀមរៀបចំសង្ក្រាន្តបាត់ដំបង២០២៣ ទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ មកទស្សនា កំសាន្ត ស្នាក់នៅ និងវិនិយោគ ក្នុងក្រុងបាត់ដំបង ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង កាន់តែប្រសើរថែមទៀត ៕