ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងមកដល់ទីក្រុងប៉េកាំង ប្រទេសចិនដោយព្រះសុវត្ថិភាព
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នារសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានយាងមកដល់ទីក្រុងប៉េកាំង ប្រទេសចិនដោយព្រះសុវត្ថិភាពខណៈដែលធាតុអាកាសត្រជាក់ដកក្រោមសូន្យអង្សារជាមួយនឹងភ្លៀង និងព្រិលជាមួយគ្នា ៕