**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

ឯកឧត្តម​ ជា ប៉ោ​៖ មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ​ ដែលជាអ្នករក្សាការពារសុខសន្តិភាព​ ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម​ ជា ប៉ោ​  ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយរំពារ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តមបណ្ឌិត ស៊ន ពិសិដ្ឋ អនុប្រធានទី១ លោក កេត ជុន ប្រធានគណៈកម្មាធិការគណបក្សឃុំ ព្រមទាំងលោក លោកស្រី នាងកញ្ញា ជា សមាជិកក្រុមការងារគណបក្ស សមាជិកអចិន្ត្រៃយ៍គណបក្សឃុំ ភូមិ និងសមាជិកគណបក្សប្រមាណ២៥៦នាក់។

បន្ទាប់ពីប្រកាសហេតុ និងគណៈអធិបតី លោក កេត ជុន បានឡើងអានសេចក្តីសម្រេចនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៣​ ជូនកិច្ចប្រជុំ។

មានប្រសាសន៍ទៅកាន់សមាជិកកិច្ចប្រជុំ ឯកឧត្តម ជា ប៉ោ បានលើកឡើងថា សមិទ្ធផលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេច​ តេជោ​ ហ៊ុន​ សែ​ន​ ប្រធានគណបក្សប្រជាជនកម្ពុជា​រួមមាន៖
១- ការពាររឹងមាំនូវសុខសន្តិភាពជូនប្រជាពលរដ្ឋ រក្សាស្ថិរភាពនយោបាយ។
២- ភាពជោគជ័យនៃការកម្ចាត់កូវីដ-១៩ ជាការគិតគូរពីសុខភាពប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងជូនដោយមិនគិតថ្លៃ​ និងបន្តការចាក់ជារៀងរាល់៦ខែម្តង។
៣- ជោគជ័យនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលត្រូវបានពង្រឹង
៤- ការកែទម្រង់លើគ្រប់វិស័យ និងការលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីធានាភាពជាម្ចាស់ប្រទេស។
៥- ការរក្សាលំនឹងសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដូចជាការឧបត្ថម្ភសាច់ប្រាក់ជូនងាយរងគ្រោះ។
៦- ការអនុវត្តនយោបាយការបរទេសឯករាជ្យ ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន
៧- ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ដោយជោគជ័យ។

នៅទីបញ្ចប់ឯកឧត្តមប្រធានជម្រាបជូនអង្គប្រជុំថាមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ​ ដែលជាអ្នករក្សាការពារសុខសន្តិភាព​ ដូច្នេះសូមសមាជិក​ សមាជិកាយេីង​អញ្ជើញ​ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យ​បានទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តដឹកនាំរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង