ឯកឧត្តម តូច ចាន់នី ចូលរួមពិសារអាហារសាមគ្គី ជាមួយកុមារនិងយុវជនប្រមាណជាង៣០០នាក់
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមការងារ នាល្ងាចថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិសារអាហារសាមគ្គី ជាមួយកុមារនិងយុវជនប្រមាណជាង៣០០នាក់ ដែលកំពុងរស់នៅក្នុងមណ្ឌលកុមារក្តីសង្ឃឹមអាស៊ី នៃអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ។
នាក្នុងឱកាសនេះ ឯកឧត្តម តូច ចាន់នី បានមានប្រសាសន៍ផ្ដាំផ្ញើដល់កូនៗ នូវអត្ថន័យថ្ងៃបុណ្យនៃសេចក្ដីស្រលាញ់នៅថ្ងៃខាងមុខនេះឱ្យជៀសវាងធ្វើអ្វីដែលខុសពីប្រពៃណីខ្មែរឱ្យសោះ ៕