នគរបាលស្រុកថ្មគោល ឃាត់ខ្លួនជនសង្ស័យ ៥នាក់ ករណីរក្សាទុកនិងជួញដូរគ្រឿងញៀន
បាត់ដំបង៖ នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង២១ និង០០ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលតាម៉ឺន គោកឃ្មុំ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបបាន ករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង ត្រង់ចំណុចក្នុងរោងវាលស្រែក្រុមទី២០ ភូមិសំរោង ឃុំតាម៉ឺនស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងការបង្ក្រាបនគរបាលបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់៖ ទី១.ឈ្មោះ សាង ម៉ៅ ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ ទី២ឈ្មោះ សោម សុរ៉ាយ ភេទប្រុស អាយុ៣០ឆ្នាំ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ទី៣. ឈ្មោះ ណាំ បូរិន ភេទប្រុស អាយុ៣១ឆ្នាំ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង, ទី៤.ឈ្មោះ ណូក និត ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី៥.ឈ្មោះ ដាំ វ៉ាន់ដិប ភេទប្រុស អាយុ១៧ឆ្នាំ ភូមិទំពូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២ថង់ ទម្ងន់ ១០.៥៧ក្រាម។ទូរស័ព្ទដៃចំនួន៤គ្រឿងចាស់។ដបកែច្នៃសំរាប់ជក់គ្រឿងញៀន១។ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង័្សយទាំង៥នាក់រួម និងវត្ថុតាងកម្លាំងនគរបាលស្រុកថ្មគោល កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធីច្បាប់៕