រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ អគ្គនាយិកាក្រុមហ៊ុន HK7 និងសហការី ចូលជួបសម្តែងការគួរសម
ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 ជាអ្នកគ្រប់គ្រងថ្មីក្នុងកម្មវិធី Miss Grand Cambodia 2023 និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ ៕