ស្នងការខេត្តឧត្ដរមានជ័យ រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក ឆាយ គឹមខឿន អគ្គស្នងការរង ទទួលការងារសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ និងប្រតិភូអមដំណើរនៃនាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប៉ៃលិន តំណាងស្នងការនគរបាលខេត្តសៀមរាប ព្រះវិហារ លោក លោកស្រីស្នងការរង នាយ-នាយរងការិ-កិច្ចការប៉ុស្តិ៍ លោក អធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូច ៧០២-៩០៥ លោកនាយប៉ុស្តិ៍ និងមន្រ្តីសរុបចំនួន ១៨២ នាក់។ ពិធីបិទវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ៕