**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

អាវុធហត្ថភ្នំពេញ បញ្ជូនសង្ស័យ៥នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជូនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៣ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង៣ករណីរួមមាន៖
ករណីទី១៖ កាលពីវេលាម៉ោង១៨៖១០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់ទៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំង០៣នាក់មានឈ្មោះ ៖ ១۔ឈ្មោះ ហង់ ពិសិដ្ធ ភេទ ប្រុស អាយុ ៣០ ឆ្នាំ, ២-ឈ្មោះ សឿន ឧត្តម ហៅក្រៅ ដំ ភេទ ប្រុស អាយុ ២៩ ឆ្នាំ, ៣-ឈ្មោះ អ៊ុយក កញ្ញា ហៅក្រៅ តី ភេទ ស្រី អាយុ ១៨ ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

ករណីទី២៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ ឈ្មោះ សូរ សុខា ហៅ ម៉ៅ ភេទ ប្រុស អាយុ៤២ឆ្នាំ នៅចំណុចលើផ្លូវបេតុងភូមិ តាងួន សង្កាត់ កាកាបទី២ ខណ្ឌ ពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០៦កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត។

ករណីទី៣៖ កាលពីវេលាម៉ោង ១៨៖៤០នាទី ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០១នាក់ ឈ្មោះ អូន ប្រុស ភេទប្រុស អាយុ ៤១ឆ្នាំ ចំណុចបន្ទប់ជួលលេខ៧ ភូមិព្រៃដូនអ៊ុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន។ ចាប់យកវត្ថុតាងគ្រឿងញៀន ក្រាមសថ្លាចំនួន០១កញ្ចប់ រួមនឹងសម្ភារមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង