**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង**ឯកឧត្តម នេត្រ ភក្ត្រា ចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់កីឡាករចំណុះទូកមកពីខេត្តក្រចេះ**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងធនធានទឹក បំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន**អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុប អំពាវនាវឱ្យផ្អាកការចរចាជាមួយអ៊ីស្រាអែល**អ៊ីស្រាអែល ទម្លាក់គ្រាប់បែកនៅជិតអាកាសយានដ្ឋាន Beirut ជាមួយនឹងយន្តហោះដឹកអ្នកដំណើរនៅលើ tarmac**លោក Milei និងលោក Trump ប្រកាសកិច្ចព្រមព្រៀងរវាងអាហ្សង់ទីន និងអាមេរិក**របាយការណ៍ស្ថិតិទេសចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ឌែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១៤ វិច្ឆិកា**លោក កើត ឆែ៖ ថ្ងៃទី១​ នៃព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ មានទេសចរអន្តរជាតិ និងពលរដ្ឋ ចូលរួមទស្សនាកម្សាន្តជាង ១លាននាក់**មន្រ្តីជំនាញសាខា ក.ប.ប ចុះពិនិត្យម្ហូបអាហារដាក់តាំងលក់តាមស្តង់នានា ក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រុមការងារវេនប្រចាំការថ្ងៃទី២ ក្នុងឱកាសបុណ្យអុំទូក ទាំងនៅទីស្តីការក្រសួង និងមន្ទីរការងារ រង់ចាំដោះស្រាយការងារ និងបញ្ហាផ្សេងៗ អាចកើតមានជាយថាហេតុ**លោកជំទាវ ខៀវ សុផានី ដឹកនាំគណៈប្រតិភូចុះត្រួតពិនិត្យដំណើរការ ជួសជុលបញ្ចប់អគារស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប៊ុលហ្គារី និងស៊ែប៊ី**កងទ័ពជើងគោគ និងតុលាការខេត្តកំពង់ស្ពឺ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាប់ខ្លួនវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធករណីគ្រឿងញៀន**ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា នៅតាមបណ្ដាតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងអាចបន្តមានភ្លៀងធ្លាក់**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ សភាពការណ៍សន្ដិសុខ ថ្ងៃទី១ នៃបុណ្យអុំទូក មានភាពល្អប្រសើរ ពលរដ្ឋកម្សាន្ដសប្បាយយ៉ាងច្រើនកុះករ ក្រោមម្លប់សន្តិភាព**អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន**ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្ញើសារំលែកទុក្ខ ជូនក្រុមគ្រួសារនៃសព ចំពោះមរណភាពឧត្តមសេនីយ៍ឯក ឆាយ ប៊ុណ្ណា**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុង ថ្ងៃទី១

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ណែនាំនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើការផ្សារភ្ជាប់ជាមួយអាជ្ញាធរ រដ្ឋាភិបាល និងប្រជាពលរដ្ឋ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានណែនាំនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើការដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ រដ្ឋាភិបាល និងប្រជាពលរដ្ឋ។

ការណែនាំបែបនេះបានធ្វើឡើង ខណៈឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការងារនគរបាលនិងសហគមន៍ និងអនុវត្តគោលនយោបាយ ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព នៅសាលប្រជុំធំរដ្ឋបាលខេត្តឧត្ដរមានជ័យនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានណែនាំនគរបាលប៉ុស្តិ៍រដ្ឋបាលត្រូវធ្វើការដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ រដ្ឋាភិបាល និងជាមួយប្រជាពលរដ្ឋ ហើយដើម្បីឲ្យកិច្ចការនេះធ្វើទៅបានល្អ គ្រប់ការងារដែលយើងបំពេញត្រូវគោរពវិន័យប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈរបស់កងកម្លាំង គឺត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ រួសរាយរាក់ទាក់ជាមួយប្រជាពលរដ្ឋ និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ហើយត្រូវមានអាកប្បកិរិយាសុភាពរាបសារ ស្លូតបូត ទន់ភ្លន់ ថ្លៃថ្នូរ តែម៉ឺងម៉ាត់ក្នុងការងារ និងមិនលើកលែងចំពោះបទល្មើស ពិសេសយកចំណេះដឹងទាំងអស់ដែលទើបទទួលបានពីវគ្គបណ្តុះបណ្តាល ទៅបម្រើជាសកម្មភាពជាក់ស្តែង។

ជាមួយគ្នានោះ ឯកឧត្តម បានស្នើឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ យកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំប្រជាការពារ ព្រោះប្រជាការពារមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ តែក៏ជាកម្លាំងជំនួយដ៏សំខាន់ជួយដល់សមត្ថកិច្ចនូវរាល់កិច្ចការងាររបស់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល។ ឯកឧត្តម ក៏សូមផ្តាំផ្ញើដល់លោកស្នងការ លោកអធិការ សូមយកចិត្តទុកដាក់ត្រួតពិនិត្យដល់លោកនាយប៉ុស្តិ៍របស់ខ្លួន កុំឲ្យលោកនាយប៉ុស្តិ៍សំអាងទៅលើប្រជាការពារជាកម្លាំងជំនួយហើយខ្លួនជានាយប៉ុស្តិ៍មិនចុះជួបប្រជាពលរដ្ឋដោយផ្ទាល់។
ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានកោតសរសើរដល់នាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងស្នងការដ្ឋាននគរបាលខខេត្តឧត្តរមានជ័យ ដែលបានសហការគ្នាល្អក្នុងការរៀបចំបង្កើតឲ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះឡើង ហើយក៏ជាវគ្គគំរូមួយសម្រាប់ការងារលើកស្ទួយ ពង្រឹងសមត្ថភាពមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនៅទូទាំងប្រទេស។

ជាមួយគ្នានោះឯកឧត្តម សង្ឃឹមថា ក្រោយពីបញ្ចប់វគ្គនេះទៅតាមប៉ុស្តិ៍រដ្ឋបាលរបស់យើងនឹងមានមន្ត្រី ដែលមានសមត្ថភាពជួយការងារបម្រើសេវាប្រជាពលរដ្ឋ កាន់តែសកម្មថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង