រដ្ឋបាលខេត្តកំពង់ស្ពឺ ថ្លែងអំណរគុណម្ចាស់ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួន ៦ក្រុមហ៊ុន ដែលយកសំលៀកបំពាក់ប្រមាណជាង ១៧០០០ កំផ្លេជូនរដ្ឋបាលខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលមានឯកឧត្ដម វ៉ី សំណាង ជាអភិបាលខេត្តនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ក្រុមហ៊ុនកាត់ដេរសំលៀកបំពាក់ចំនួន ៦ ក្រុមហ៊ុន ដែលបាននាំយកមក នូវសំលៀកបំពាក់ប្រមាណជាង ១៧០០០ កំផ្លេជូនរដ្ឋបាលខេត្តកំពង់ស្ពឺ ។