**ក្រុមហ៊ុន SpaceX បាញ់បង្ហោះសាកល្បង យានអវកាស Starship លើកទី៦ ដោយប្រើគ្រាប់រ៉ុក្កែតខ្នាតយក្ស**រដ្ឋមន្ត្រី ថោ ជេដ្ឋា ស្នើឲ្យក្រុមហ៊ុន Delphos ពិនិត្យលទ្ធភាពកៀរគរទុនវិនិយោគជួយដល់ក្រសួងធនធានទឹក កសាងប្រព័ន្ធធារាសាស្ត្រប្រកបដោយសក្តានុពល នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប**ប្រធានសមាគមជប៉ុន-កម្ពុជា ប្ដេជ្ញាបន្តចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា**ក្រុមសេដ្ឋកិច្ចទាំង២០ បានបញ្ចប់កិច្ចប្រជុំរយៈពេលពីរថ្ងៃ ដោយបានគូសបញ្ជាក់ពីតម្រូវការ សម្រាប់សកម្មភាពរួម ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ**ប្រធានាធិបតីអាមេរិក លោក បៃដិន យល់ព្រមផ្តល់គ្រាប់មីនប្រឆាំងមនុស្សឱ្យអ៊ុយក្រែន ប្រើក្នុងសង្រ្គាមទប់ទល់ការឈ្លានពានរបស់រុស្ស៉ី**ទំហំពាណិជ្ជកម្មកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងរយៈពេល១០ខែ ឆ្នាំនេះ មានការកើនឡើងប្រមាណ៧ភាគរយ បើធៀបនិងឆ្នាំមុន**រដ្ឋមន្ត្រីក្រសួងការងារ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ**ប្រទេសមីយ៉ាន់ម៉ា ជាប់ជាប្រទេសមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ក្នុងឆ្នាំ២០២៣**កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឡាវរយៈពេល២ថ្ងៃដើម្បីរកផ្លូវចេញចំពោះបញ្ហាជាប់គាំងជាច្រើនឆ្នាំ **ដាណឺម៉ាក នឹងបរិច្ចាគទឹកប្រាក់ ១៣៨លានដុល្លារបន្ថែមទៀត សម្រាប់ការអភិវឌ្ឍឧស្សាហកម្មយោធា របស់អ៊ុយក្រែន**អភិបាលខេត្តតាកែវ បញ្ជាឱ្យបង្កើតក្រុមការងារចុះត្រួតពិនិត្យគ្លីនិកឯកជន នៅទូទាំងខេត្ត**មីយ៉ាន់ម៉ា ជាប់ជាប្រទេសដែលមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេក្នុងឆ្នាំ២០២៣**លោក Vladimir Zelensky និយាយថា អ៊ុយក្រែនត្រូវតែសម្រេចបានសន្តិភាពជាមុនសិន មុននឹងពលរដ្ឋអាចទៅបោះឆ្នោត**ថៃ ទទួលបានភ្ញៀវទេសចរបរទេសជាង ៣០លាននាក់ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំនេះ**លោក Donald Trump មានបំណងប្រកាស អាសន្នជាតិ និងបញ្ជាក់ពីផែនការប្រើប្រាស់ធនធានយោធា ដើម្បីនិរទេសជនអន្តោប្រវេសន៍**ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump គ្រោងចូលរួមការបាញ់បង្ហោះរ៉ុក្កែតរបស់ SpaceX ដោយផ្ទាល់ នៅរដ្ឋតិចសាស់**សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧**ប៉ូលិសប្រេស៊ីល ចាប់ខ្លួនមនុស្ស៥នាក់ សង្ស័យចូលរួមក្នុងផែនការប៉ងសម្លាប់ប្រធានាធិបតី Lula កាលពីឆ្នាំ២០២២**ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅរដ្ឋធានីកៀវ បិទទ្វារភ្លាមៗ ក្រៅយទទួលរងការគំរាមវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ**អភិបាលខេត្តកណ្តាល ណែនាំឱ្យមន្ត្រីទាំងអស់ ត្រូវយកបេះដូងមកបម្រើពលរដ្ឋ ប្រកបដោយភាពស្មោះត្រង់

ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅទីស្នាក់ការថ្មីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)

ភ្នំពេញ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅទីស្នាក់ការថ្មីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ។

ឯកឧត្តម ក្រាញ់ តូនី នាយកស្តីទីការិយាល័យរដ្ឋបាល លោក ឃ្នុត រ៉ូហ្សិនហក នាយករងការិយាល័យរដ្ឋបាល និងមន្ដ្រីជាន់ខ្ពស់របស់ (អ.វ.ត.ក) បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ និងបានធ្វើបទបង្ហាញជូនគណៈប្រតិភូអំពីសមិទ្ធផលដែលសម្រេចបានដោយជោគជ័យរបស់ (អ.វ.ត.ក) ក្នុងការជំនុំជម្រះក្ដីលើអតីតមេដឹកនាំខ្មែរក្រហមអស់រយៈពេល ១៦ ឆ្នាំមកនេះ ដោយបានរួមចំណែកដល់ការរក្សាបាននូវសន្ដិភាព ការផ្សះផ្សារ ការមិនសងសឹកនិងចងគំនុំគ្នាក្នុងសង្គមជាតិ និងការបំបាត់បាននូវវប្បធម៌និទណ្ឌភាពនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់ (អ.វ.ត.ក) បានជម្រាបជូនអំពីសកម្មភាពការងារ ដែលត្រូវអនុវត្តបន្តក្រោយអង្គជំនុំជម្រះត្រូវបានបិទបញ្ចប់ជាស្ថាពរ ពោលគឺការអនុវត្តក្នុងអំឡុងពេលបីឆ្នាំទៅមុខ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។

ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងការកោតសរសើរលើសមទ្ធិផលរបស់ (អ.វ.ត.ក) និងបានបញ្ជាក់ថាសមទ្ធិផលនេះមានសារៈសំខាន់ណាស់សម្រាប់ការអប់រំ និងសន្ដិភាពរបស់ប្រជាជាតិទាំងមូល។ ឯកឧត្តមបន្ថែមថា ឯកឧត្តម គាំទ្រទាំងស្រុងនូវសកម្មភាពរបស់ (អ.វ.ត.ក) ដែលត្រូវបំពេញក្នុងអំឡុងពេលបីឆ្នាំខាងមុខនេះ ហើយឯកឧត្តមសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការរវាង (អ.វ.ត.ក) និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាលើគម្រោងសហប្រតិបត្តការរួមគ្នា ក្នុងការលើកកម្ពស់ការងារអប់រំផ្នែកគតិយុត្តិ ការចែករំលែកយុទ្ធសាស្រ្តល្អៗរបស់ (អ.វ.ត.ក) នៅថ្នាក់តំបន់និងអន្តរជាតិ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យច្បាប់ឌីជីថល ការចូលរួមរបស់ស្ថាប័នស្រាវជ្រាវ និងការងារផ្សព្វផ្សាយដល់សាធារណជនឱ្យបានទូលំទូលាយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង