អភិបាលខេត្តបាត់ដំបង ដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពដោយផ្ទាល់ទីតាំងស្ពានមួយកន្លែងដែលស្ថិតនៅក្នុងភូមិស្លខ្លាញ់ ឃុំបួវិល ស្រុកបវេល
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះពិនិត្យមើលស្ថានភាពដោយផ្ទាល់ទីតាំងស្ពានមួយកន្លែងដែលស្ថិតនៅក្នុងភូមិស្លខ្លាញ់ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង និងបន្តចុះពិនិត្យច្រាំងស្ទឹង ក៏ដូចជាវឌ្ឍនភាពនៃការសាងសង់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបវេល ខេត្តបាត់ដំបង ៕