**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អភិបាលខេត្តរតនគិរី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់នៅ១ខ្នង និងបន្ទប់ទឹក១ខ្នងរបស់អង្គការពន្លឺអនាគត

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់នៅ១ខ្នង និងបន្ទប់ទឹក១ខ្នងរបស់អង្គការពន្លឺអនាគតដែលមានទីតាំងស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមជាអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជាច្រើនរូបទៀតផងដែរ។

លោក នួន សុថេរ៉ូ ប្រធានអង្គការពន្លឺអនាគត បានលើកឡើងថា អង្គការពន្លឺអនាគតមានការផ្តល់សេវាថែទាំបានល្អប្រសើរ ដោយយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ កុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះកម្ពុជា តាមរយៈការផ្ដល់ អន្តេវាសិកដ្ឋាន ការហូបចុក ថែទាំសុខភាព និងការអប់រំនៅក្នុងមណ្ឌលដោយមានភាសារអង់គ្លេស ជំនាញកុំព្យូទ័រ ជំនាញអេឡិចត្រូនិច សិល្បៈបុរាណ ព្រមទាំងបញ្ជូនទៅរៀននៅសាលារៀនរដ្ឋ ពីថ្នាក់បឋមសិក្សា រហូតដល់ មហាវិទ្យាល័យ ដើម្បីឲ្យពួកគេមាន សមត្ថភាព ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតបានដោយខ្លួនឯងនាពេល អនាគត និងមិនមានការរើសអើងកុមារ ផ្តោតលើការគោរពសិទ្ធិកុមារ និងអនុវត្តតាមបទដ្ឋានថែទាំជំនួស អប្បរមា របស់ក្រសួងសង្គមកិច្ច។

ប្រធានអង្គការរូបនេះបានបន្តថា អង្គការពន្លឺអនាគត សាខាខេត្តរតនគិរីបានចាប់ផ្តើមទទួលយកកុមារមកចិញ្ចឹមបីបាច់ថែរក្សាចាប់តាំង ពីឆ្នាំ២០០៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ សរុបចំនួន៩៦នាក់ ដែលក្នុងនោះកុមារ ចំនួន ៣១នាក់ បានរៀនចប់ និងមានការងារធ្វើអាចរស់នៅដោយឯករាជ្យ។ហើយទិសដៅអនុវត្តជាប្រចាំគឺអង្គការពន្លឺអនាគតបន្តទទួលយកកុមារកំព្រា និងកុមារងាយរងគ្រោះ មកចិញ្ចឹមបីបាច់ថែរក្សា និងស្វែងរកសេវាបន្ត ដើម្បីជួយគាំទ្រពួកគេអោយមាន ចំណេះ ជំនាញពិត ប្រាកដសំរាប់អនាគតរបស់ពួកគេ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម ញ៉ែម សំអឿន បានថ្លែងអំណរគុណចំពោះ លោកស្រីប៉ាស្កាល់ ជាស្ថាបនិក និងជាប្រធានអង្គការ គ្លេនហេស្សិន នៅប្រទេសអូទ្រីស និងជាតំណាងដៃគូរ អភិវឌ្ឍន៍ ព្រមទាំងក្រុមគ្រួសារ ដែលមានទឹកចិត្តសប្បុរសជ្រះថ្លា និង យកចិត្តទុកដាក់ចំពោះ សេចក្តីស្រែកឃ្លានក្នុងការចាប់យកចំណេះដឹង របស់ក្មួយៗនៅក្នុងមណ្ឌលនេះ និងកុមារក្នុង សហគមន៍ ដែលបានឧបត្ថម្ភថវិកាក្នុងការសាងសង់សមិទ្ធិផលខាងលើ បំពាក់ឧបករណ៍ និង គ្រឿងសង្ហារឹមក្នុងការថែទាំ និងដើម្បីលើកស្ទួយការបណ្តុះបណ្តាល ផ្នែកធនធានមនុស្សអោយកាន់តែសំបូរបែប ប្រកបដោយ សមត្ថភាព និង គុណភាព។

ឯកឧត្តមអភិបាលខេត្ត បានចាត់ទុកអំណោយដ៏ថ្លៃថ្លានេះគឺជាការចូលរួមដ៏ធំធេងក្នុងការកាត់ បន្ថយភាព លំបាករបស់កុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះ ជាពិសេសកុមារ ដែលជាកូន ជាចៅ របស់បងប្អូនជនជាតិដើមភាគតិច ដែលស្ថិតនៅក្នុងសហគមន៍ទាំងមូលក្នុងខេត្តរតនគិរី។ហើយបានចាត់ទុកវិស័យអប់រំជាកូនសោរដ៏សំខាន់ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និង សង្គមប្រទេសកម្ពុជា។

សូមបញ្ជាក់ថា នៅក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានឧត្ថម្ភ អង្ករ១តោន សម្ភារៈសិក្សា៧០ឈុត និងថវិកា ៤លានរៀលដើម្បីសម្រួលក្នុងការហូបចុកនិងការសិក្សារៀនសូត្ររបស់ក្មួយៗក្នុងមណ្ឌលនេះ។ដោយឡែកលោក ចាន់ រតនា បានឧត្ថម្ភសាប៊ូដុសខ្លួនចំនួន១២កេស និងអង្គការគ្លេនហេស្សិន ប្រទេសអូទ្រីសក៏បានផ្តល់កង់ចំនួន៤១ គ្រឿងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង