អភិបាលរងខេត្តមណ្ឌលគិរី ដឹកនាំកិច្ចប្រជុំស្តីពីដំណើរការធ្វើសារពើភ័ណ្ឌដីកម្មសិទ្ធិសមូហភាពជនជាតិដើមភាគតិច
ភ្នំពេញ៖ លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីដំណើរការធ្វើសារពើភ័ណ្ឌដីកម្មសិទ្ធិសមូហភាពជនជាតិដើមភាគតិច។ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករងរដ្ឋបាល ប្រធានមន្ទីរពាក់ព័ន្ធ តំណាងស្រុកពាក់ព័ន្ធ អង្គការ WCS នាយករងទីចាត់ការអន្តរវិស័យ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសែនមនោរម្យ អគាររដ្ឋបាលខេត្ត ៕