ឯកឧត្តម តូច ចាន់នី ចូលរួមក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ ស្តីពីការងារសមាហរណកម្ម និងតាមដានជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នៅព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ ស្តីពីការងារសមាហរណកម្ម និងតាមដានជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម នឹម ថូត រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជា។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវអគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ស.អ.យ រាជធានី-ខេត្ត តំណាងប្រធានអង្គការដៃគូរ ជាតិ និងអន្តរជាតិ ។
ពិធីនេះរៀបចំឡើងដោយនាយកដ្ឋានគាំពារជនរងគ្រោះ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយបានសហការជាមួយអង្គការរតនៈអន្តរជាតិ អង្គការ អាស៊ាន-អូស្ត្រាលី និងអង្គការពាក់ព័ន្ធ ៕