ឯកឧត្តម កើត រិទ្ធ ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការធនធានមនុស្សរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំផែនការធនធានមនុស្សរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលកណ្តាលក្រសួងយុត្តិធម៌ និងការរៀបចំសន្និបាទបូកសរុបការងារយុត្តិធម៌ឆ្នាំ២០២២ និងលើកទិសដៅការងារអាទិភាពសម្រាប់ឆ្នាំ២០២៣។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងយុត្តិធម៌រួមមាន លោកជំទាវរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាអនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត៕