ឯកឧត្តមបណ្ឌិត ទី នរិន្ទ អញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារន្ត របស់អាជ្ញាធរអគ្គិសនីកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល នាព្រឹកថ្ងៃពុធ ១០រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារបញ្ចប់ឆ្នាំ២០២២ និងលើកទិសដៅការងារអនុវត្តន៍សម្រាប់ឆ្នាំ២០២៣ របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានអ្នកចូលរួមសរុបប្រមាណ ៥៨៨នាក់ ។
សូមបញ្ជាក់ផងដែរថា មកទល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរអគ្គិសនីបានផ្គត់ផ្គង់អគ្គិសនីបានចំនួន៩៩.៨៨% នៃចំនួនភូមិសរុបទូទាំងប្រទេស។ ដោយឡែកសម្រាប់ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមបានចំនួន០.៧៤% ទៀត ដែលធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួចកើនដល់៩៨.២៧% គិតត្រឹមចុងឆ្នាំ២០២២កន្លងទៅនេះ ៕