ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចុះពិនិត្យមើលទីតាំងបញ្ចុះសព ឯកឧត្តម ខូយ សុខា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានគណៈកម្មការបុណ្យសព ឯកឧត្តម ខូយ សុខា នាថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា អញ្ជើញចុះពិនិត្យមើលទីតាំងបញ្ចុះសពឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ដែលស្ថិតនៅ
ភូមិពោធិវង្ស (ទួលតាពេវ)ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា សពរបស់ឯកឧត្តម ខូយ សុខា និងត្រូវដង្ហែយកទៅបញ្ចុះ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិពោធិវង្ស (ទួលតាពេវ)ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ៕