បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភការចំណាយទាំងស្រុង ជូនលោកតា លោកយាយ មកពីសហគមន៍ក្រីក្រ ក្នុងសង្កាត់ត្រពាំងក្រសាំង ដែលមកបកបាយភ្នែក និងកន្ទុយថ្លែន នៅពេទ្យអង្គឌួង
ភ្នំពេញ៖ លោកតា លោកយាយ អ៊ុំ ពូ មីង មកពីសហគមន៍ក្រីក្រក្នុងសង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានទទួលការព្យាបាលដោយឥតគិតថ្លៃ ដោយបានមកបកបាយភ្នែក និង កន្ទុយថ្លែន នៅមន្ទីរពេទ្យ អង្គឌួងតាមរយៈ (TYDA) កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានជោគជ័យ និងត្រូវបានអនុញ្ញាតឱ្យ ត្រលប់ទៅផ្ទះវិញផងដែរ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។