នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ បូកសរុបលទ្ធផលការងារគ្រប់គ្រង វត្តមានជនបរទេសតាមប្រព័ន្ធ ( FPCS)
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារគ្រប់គ្រងវត្តមានជនបរទេសតាមប្រព័ន្ធ ( FPCS ) និងលទ្ធផលផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការផាកពិន័យអន្តរការណ៍ជាប្រាក់ចំពោះ បុគ្គលប្រព្រឹ្តល្មើស នឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ នៅតាមរាជធានី-ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោកប្រធាន-អនុប្រធាននៃនាយកដ្ឋានពាក់ព័ន្ធ។