ទីប្រឹក្សា គ.ជ.ប អញ្ជើញបើកវគ្គអប់រំ អ្នកបោះឆ្នោតបន្ត ស្តីពី «សារៈសំខាន់នៃការបោះឆ្នោត» ជូនសិស្សានុសិស្ស នៃវិទ្យាល័យតេជោសែន សំរោង
ភ្នំពេញ៖ ឯកឧត្ដម ខន កែវមនោ ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានចូលរួមជាអធិបតីក្នុងពិធីបើកវគ្គអប់រំអ្នកបោះឆ្នោតបន្ត ស្តីពី «សារៈសំខាន់នៃការបោះឆ្នោត» ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យតេជោសែន សំរោង ក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ចំនួន ១០៦នាក់ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។