នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតសារធាតុញៀន ២៥កញ្ចប់
ព្រះសីហនុ៖ កម្លាំងជំនាញនគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ត្រង់ចំណុចក្នុងរោងមួយកន្លែងស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហេ បូពី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត និងឈ្មោះ សេង ម៉ៅ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរទិញអេតចាយ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១០កញ្ចប់, -ទូរស័ព្ទដៃចំនួន០៣គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃដដែលវេលាម៉ោង១៥និង០០នាទី ជនសង្ស័យទាំងពីរនាក់ខាងលើ បានសហការជាមួយកម្លាំងកម្លាំងសមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ទៀត នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ជនសង្ស័យមានឈ្មោះ ហាប់ ធឹម ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទី២.ឈ្មោះលៀង សុខឡាយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបឹងរាំង ឃុំសាមគ្គីស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន៖ -ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៥កញ្ចប់ ។ -ទូរស័ព្ទដៃចំនួន០២គ្រឿង។ -ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕