ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម ដឹកនាំគណៈប្រតិភូក្រសួងរ៉ែនិងថាមពល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា
ភ្នំពេញ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខូយ សុខា សមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នឹងជាតំណាងរាស្រ្ដមណ្ឌលពោធិ៍សាត់ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រោមឱវាទក្រសួងរ៉ែនិងថាមពលទាំងអស់សូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ខូយ សុខា សូមបានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕