ឯកឧត្ដមរដ្ឋមន្រ្តី ព្រុំ សុខា បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងដោយជោគជ័យ និងវិលត្រឡប់មកដល់មាតុប្រទេស ប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃ ប្រកបដោយជោគជ័យនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូវិលត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ បានទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕