**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បើកកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃសុក្រ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមថ្នាក់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងលោកស្នងការ ទទួលផែនអន្តោប្រវេសន៍ នាយការិយាល័យគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ រាជធានី-ខេត្តទទួលផែនអន្តោប្រវេសន៍ទាំងអស់។

ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម ស្ដីពីការគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយ:ប្រព័ន្ធ FPCS កន្លងមក ដើម្បីរួមគ្នារិះរកវិធីធ្វើឱ្យប្រព័ន្ធនេះកាន់តែប្រសើថែមទៀត។

ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គនាយក បានបន្តថា បច្ចុប្បន្នប្រព័ន្ធនេះកត់ត្រាបានតែជនបរទេសស្នាក់នៅរយ:ពេលវែងតែប៉ុណ្ណោះ ដោយឡែកជនបរទេសដែលស្នាក់នៅរយ:ពេលខ្លី ពិសេសភ្ញៀវទេសចរ មិនបានចុះឈ្មោះក្នុងប្រព័ន្ធនេះនៅឡើយ ដែលតម្រូវឱ្យរកវិធីសាស្ត្រេជម្រុញ លើកទឹកចិត្តឱ្យម្ចាស់លំនៅដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋានទាំងអស់ត្រូវតែចុះឈ្មោះជនបរទេសដែលចូលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួនដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការពារសុវត្តិភាពពួកគេ និងសម្រាប់បម្រើដល់ការងារស៊ើបអង្កេត ស្រាវជ្រាវ សកម្មភាពល្មើសផ្សេងៗដែលបង្ករឡើងដោយជនបរទេសក្នុងពេលស្នាក់នៅក្នុងកម្ពុជាផងដែរ។

បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្តោប្រវេសន៍បានរាយការណ៍អំពីលទ្ធផលនៃការគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធ ( FPCS ) និងការប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការផាកពិន័យអន្តរការណ៍ជាប្រាក់ចំពោះ បុគ្គលប្រព្រឹត្តល្មើស នឹងច្បាប់ស្ដីពីអន្តោប្រវេសន៍ នៅតាមរាជធានី-ខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្តនិងបច្ចេកវិទ្យា បានធ្វើបទបង្ហាញអំពីស្តង់ដារនីតិវិធីប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធ FPCS ជូនដល់អង្គប្រជុំ។

បន្ទាប់មកទៀតលោកស្នងការរងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កណ្តាលនិងស្វាយរៀង បានលើកឡើងពីលទ្ធផលការងារ និងបញ្ហាប្រឈមដែលជួបប្រទះកន្លងមក បន្តដោយការចូលរួមបតិ យោបល់ពីអង្គប្រជុំយ៉ាងផុសផុល។

ចុងបញ្ចប់ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានសង្កត់ធ្ងន់ជូនអង្គប្រជុំថា ការគ្រប់គ្រងវត្តមានជាក់ស្ដែងរបស់ជនបរទេសស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ គឺជាភារកិច្ចសំខាន់ក្នុងការរួមចំណែករក្សាសន្តិសុខជាតិ និងសុវត្តិភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហេតុនេះគ្រប់នាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន ក៏ដូចជាកងកម្លាំងនៅតាមរាជធានី-ខេត្ត ត្រូវបន្តប្រឹងប្រែងយកចិត្តទុកដាក់លើការងារគ្រប់គ្រងវត្តមានស្នាក់នៅរបស់ជនបរទេសនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យម៉ត់ចត់ធានាដល់ការងារស្រាវជ្រាវស៊ើបអង្កេតមុខសញ្ញា និងត្រូវជំរុញការផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ១៧៥០ប្រ.ក ដល់សមត្ថកិច្ចក្រោមឱវាទ និងជនបរទេសអន្តោប្រវេសន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានជ្រួតជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធខ្ពស់ ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង