ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ក្រុងហុងកុង-ក្រុងព្រះសីហនុ និងខ្សែកាបបន្តពីក្រុងព្រះសីហនុ មករាជធានីភ្នំពេញ។
គម្រោងតបណ្តាញខ្សែកាបអុបទិក ក្រោមបាតសមុទ្រពី ក្រុងហុងកុង-ក្រុងព្រះសីហនុ មានប្រវែង២ ៧១៥គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៤។ បណ្តាញនេះ នឹងបង្កើនសមត្ថភាពខ្ពស់ក្នុងការផ្គត់ផ្គង់អ៊ីនធឺណិតល្បឿនលឿន និងកាន់តែទូលំទូលាយនៅទូទាំងប្រទេស៕