សហព័ន្ធកីឡាបាល់ទះកម្ពុជា អំពាវនាវឲ្យចូលរួមទស្សនាការប្រកួតមិត្តភាពអន្តរជាតិ ជម្រើសជាតិកម្ពុជា ប៉ះជាមួយ U19 បារាំង នៅស្តាតអូឡាំពិក នាថ្ងៃស្អែក
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមាននាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នេហាវិស័យកីឡាបាល់ទះ សូមអញ្ជើញចូលរួមទស្សនា និងគាំទ្រក្រុមជម្រើសជាតិកម្ពុជាឲ្យបានច្រើនកុះករ ក្នុងការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមជម្រើសជាតិ U19 របស់ប្រទេសបារាំង។
ការប្រកួតមិត្តភាពអន្តរជាតិនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលបាល់ទះ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក (ស្តាតអូឡាំពិក) វេលាម៉ោង ៤៖០០នាទីរសៀលតទៅ ។ ចំពោះតម្លៃសំបុត្រទស្សនា៨០០០រៀលក្នុងម្នាក់ អាចទំនាក់ទំនងកក់សំបុត្រតាមរយៈកញ្ញា លី សុគន្ធា 017 684 881 និងលោក ម៉ៅ រិទ្ធីសំណាង 096 591 6942 ៕