ខ្ញុំមានប័ណ្ណ ប.ស.ស. ហើយ តើពេលណាទើបខ្ញុំប្រើប្រាស់បាន?
ដើម្បីមានសិទ្ធិប្រើប្រាស់សេវាថែទាំសុខភាព នៅគ្រប់មន្ទីរពេទ្យដៃគូ សមាជិក ប.ស.ស. ទាំងអស់ត្រូវមានប័ណ្ណសមាជិក ប.ស.ស. និងមានចំនួនភាគទានតាម លក្ខខណ្ឌកំណត់ដូចខាងក្រោម៖
(១) – ក្នុងករណីសមាជិក ប.ស.ស. បានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុន បានប្រកាសភាគទាន (បង់ភាគទាន) មក ប.ស.ស. បានចំនួន ២ខែជាប់គ្នា ហើយអស់កាតព្វកិច្ចបង់ភាគទាន នោះសមាជិកដែលមានប័ណ្ណសមាជិក ប.ស.ស. ខាងលើមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. បានចំនួន ២ខែបន្ទាប់ (គិតចាប់ពីថ្ងៃប្រកាសភាគទានខែទី២)
(២) – ក្នុងករណីសមាជិក ប.ស.ស. បានធ្វើប័ណ្ណសមាជិក ប.ស.ស. រួចរាល់ និងថៅកែ ឬម្ចាស់ក្រុមហ៊ុន បានប្រកាសភាគទាន (បង់ភាគទាន) មក ប.ស.ស. បានយ៉ាងតិចចំនួន ៦ខែក្នុងរយៈពេល ១២ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព ឬសម្រាលកូន នោះសមាជិកដែលមានប័ណ្ណសមាជិក ប.ស.ស. ខាងលើមានសិទ្ធិទទួលបានការប្រើប្រាស់សេវា ប.ស.ស. ជាធម្មតានៅគ្រប់មន្ទីរពេទ្យដៃគូរបស់ ប.ស.ស.។