**ភ្នំWuyiមិនត្រឹមតែផ្តល់កំណើតដល់ “ស្តេចតែ” ដ៏មានតម្លៃមហាសាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើត “ទីក្រុងនៃក្លិនតែ” ដ៏រស់រវើកថែមទៀត**តំណាងមូលនិធិ Dubai Cares បង្ហាញចំណាប់អារម្មណ៍ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ ជាមួយក្រសួងអប់រំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីសេចក្តីព្រាងច្បាប់អប់រំកាយ និងកីឡា**ក្រសួងការងារ ប្រកាសកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧**កម្ពុជា​ លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោសសម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ​ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត (IMS)

ភ្នំពេញ​៖​ នារសៀលថ្ងៃសុក្រ ១២ រោច ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីបង្គោលអំពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត (IMS)​ ក្រោមអធិបតីភាព ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍ ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវអគ្គនាយករង​ លោកប្រធាននាយកដ្ឋានពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍មួយចំនួនទៀត។

វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមដែលជាមន្ត្រីបង្គោលមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ និងមន្ត្រីជំនាញនៃនាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត សរុបទាំងអស់មានចំនួន ១០៥រូប។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយដ្ឋានជនបរទេសអន្តោប្រវេសន្តបានរាយការណ៍អំពីលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះជូនអង្គពិធី សិក្ខាកម្មដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះមានការយល់ដឹងនិងអាចប្រើប្រាស់ប្រព័ន្ធនេះបាន ព្រមទាំងបានលើកនូវសំណួរយ៉ាងផុលផុស។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនាពេលនេះ និងបានមានមតិផ្តាំផ្ញើណែនាំដល់សិក្ខាកាមទាំងអស់ដែលជាមន្ត្រីបង្គោលមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរនិងត្រូវជំរុញដល់ជនបរទេសអន្តោប្រវេសន្តទាំងអស់គោរពច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។

នៅចុងបញ្ចប់កម្មវិធី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានអញ្ជើញប្រគល់លិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលនេះ និងបានប្រគល់ម៉ាស៊ីនកុំព្យូទ័រដល់គ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្តទាំង២៥ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង