អភិបាលខេត្តកំពង់ធំ ចុះពិនិត្យទីតាំងផ្ទាល់ និងចូលរួមកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំទីតាំងពិធីបុណ្យទន្លេលើកទី៧
ភ្នំពេញ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអញ្ជើញអមដំណើរ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី ចុះពិនិត្យទីតាំងផ្ទាល់ និងចូលរួមកិច្ចប្រជុំពិភាក្សាការងារស្ដីពីការរៀបចំទីតាំងពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ “ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ននិងអនាគត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ៨-១០ ខែមិនា ឆ្នាំ២០២៣ខាងមុខនេះ នៅក្នុងបរិវេណសួនស្ទឹងសែន ៕