**សម្តេច ម៉ែន សំអន អញ្ជើញសូត្រមន្តកាន់បិណ្ឌវេនទី៤ នៅវត្តព្រះអង្គធំ**ក្រសួងការងារ និងអន្តរជាតិទេសន្តរប្រវេសន៍ IOM ឯកភាពបន្តពង្រឹងទំនាក់ទំនងផ្នែកទេសន្តរប្រវេសន៍នៅកម្ពុជា**សម្តេច ម៉ែន សំអន អញ្ជើញអុចធូបបួងសួងនៅប្រាសាទព្រះគោ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាពលរដ្ឋខ្មែរ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី៤ នៅវត្តបទុមវតី**ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​​ លើកទឹកចិត្តប្រជាពលរដ្ឋរងការចាញ់បោកគ្រប់រូបភាព ប្តឹងទៅសមត្ថកិច្ចដើម្បីរកមុខជនខិលខូចមក​ផ្តន្ទា​ទោស**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តឱ្យវេទិកាស្រ្តីអឺរ៉ាស៊ីលើកទី៤ផ្តល់អាទិភាពឱ្យមានការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព និងការដោះស្រាយជម្លោះ**អ៊ុំ សំអាន ធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្ដល់អំណោយជូន មណ្ឌលកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ ស្ថិតក្នុងស្រុកព្រះនេត្រព្រះ**នគរបាលឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅជាប់របងព្រលានយន្តហោះភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ**សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅចិន ចាប់ពីថ្ងៃ ទី២២-២៦ ខែកញ្ញា**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារឥណទាន និងពិភាក្សាលើការស្នើសុំបង្កើតគណនីសម្រាប់អង្គភាពគ្រប់គ្រងគម្រោងឥណទាននៃក្រសួងអភិវឌ្ឍន៍ជនបទ**ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបខេត្តបាត់ដំបងឆ្នាំ២០២៤**ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា**នាយឧត្ដមសេនីយ៍ ខេង សុមេធ បើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋមជំនាន់ទី១៩ ដល់កងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសប្រាសាទព្រះវិហារ**កម្ពុជាស្នើឱ្យកោះម៉ាសាល់ ពិចារណាចូលជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា**គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវស្ដីពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ**កម្ពុជា-វៀតណាម រួមគ្នាលើកកម្ពស់ប្រសិទ្ធិភាព កិច្ចសហការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងទប់ស្កាត់បទល្មើសគ្រឿងញៀន នៅតាមតំបន់ព្រំដែន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ឱ្យស្វែងយល់ពីប្រទេសខ្លួនឯង ដោយបណ្តុះទស្សនៈវិជ្ជមាន និងឱ្យតម្លៃសង្គមជាតិខ្លួនឱ្យបានច្រើន**អាជ្ញាធរខេត្តកណ្ដាល ចុះពិនិត្យស្ថានភាពទឹកហូរកាត់ផ្លូវ នៅស្រុកកៀនស្វាយ

មនុស្ស៧នាក់ ត្រូវបានកងអាវុធហត្ថខេត្តព្រះសីហនុ នាំខ្លួនមកសាកសួរពាក់ព័ន្ធនឹងការសាងសង់សំណង់នៅលើដីកម្មសិទ្ធិរបស់គេ ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ


—————————
ព្រះសីហនុ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦ និង១០នាទី ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងចំនួន០១ច្បាប់ ពីលោកស្រីដាំង ស៊ីយ៉ាន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅក្រុមទី១ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្ដឹងទៅលើឈ្មោះ ចាន់ ប៊ុនលី ភេទប្រុស ជនជាតិខ្មែរ និងបក្ខពួក ពីបទប្រើហិង្សាលើអ្នកកាន់កាប់អចនលវត្ថុដោយសុច្ចរិត ប្រព្រឹត្តិនៅចំណុចភូមិ៣ សង្កាត់លេខ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
រហូតដល់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២ និង១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្ត ចំនួន១៣នាក់ ដឹកនាំដោយលោកវរសេនីយត្រី ញា វិសិដ្ឋ ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើសខេត្តព្រះសីហុ ដោយមានការអនុញ្ញាតពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅទីតាំងដីរបស់លោកស្រី ដាំង ស៊ីយ៉ាន ស្ថិតនៅភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ (បច្ចុប្បន្នប្តូរទៅជាភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ) ឃើញមានមនុស្សចំនួន០៧នាក់ នៅលើទីតាំងដី រួមមាន៖
១/ ឈ្មោះ ចាន់ ប៊ុនលី ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរអ្នកចាំដី មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
២/ ឈ្មោះ អ៊ុង សុខា ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
៣/ ឈ្មោះ នាក់ ជេន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
៤/ ឈ្មោះ អ៊ី សំអាង ភេទប្រុស អាយុ៤៩ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
៥/ ឈ្មោះ នូច សុខុន ភេទប្រុស អាយុ៦០ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
៦/ ឈ្មោះ ទោល អាន ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់
៧/ ឈ្មោះ ម៉ម សុធី ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
+ដកហូតវត្ថុតាងរួមមាន៖
១- ម៉ាស៊ីនភ្លើង ចំនួន ០១គ្រឿង
២- រថយន្ដ ចំនួន ០១គ្រឿង ម៉ាក VISTO ព័ណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2W-1764
៣- ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ព័ណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1F-8699
៤- ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក ហុងដាឌ្រីម ព័ណ៌ខ្មៅ ស្លាកលេខ ព្រះសីហនុ 1H-6363
៥- ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ព័ណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CH-9737
៦- ម៉ូទ័រកាត់ដែក ចំនួន ០១
៧- ប៉ុស្ដិ៍ផ្សារ ចំនួន ០១
៨- ខ្សែម៉ែត្រ ចំនួន ០១
៩- នីវ៉ូទឹក ចំនួន ០១
១០- ម៉ូទ័រស្វាន ចំនួន ០១
១១- ផ្លែញញួរ ចំនួន ០១
១២- ដែកមួយចំនួន។
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននាំខ្លួនមនុស្សទាំង០៧នាក់ និងវត្ថុតាងខាងលើ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
ក្រោយពីធ្វើការសាកសួររួច ពួកគាត់ប្រាប់ថាជាកម្មករសំណង់ ស៊ីឈ្នួលធ្វើផ្ទះឱ្យឈ្មោះ យឹម វណ្ណៈ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ ចំណែកឈ្មោះ ចាន់ ប៊ុនលី គឺជាអ្នកមើលការខុសត្រូវ ឱ្យឈ្មោះ យឹម វណ្ណៈ ដែលបានអះអាងថាជាម្ចាស់ដីខាងលើ។

ចំពោះឯកសារដីរបស់លោកស្រី ដាំង ស៊ីយ៉ាន មានលក្ខណ:ត្រឹមត្រូវ មានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ: ព.ន០០៣២១៨, លេខ: ព.ន ០០៣២២២ ចុះថ្ងៃទី០៣.០២.១៩៩៧។ ចំណែកឈ្មោះ យឹម វណ្ណៈ មិនមានឯកសារច្បាស់លាស់ ហើយកម្លាំងជំនាញបានទាក់ទងទៅឈ្មោះ យឹម វណ្ណៈ ឱ្យយកឯកសារពាក់ព័ន្ធនឹងដីខាងលើមកបង្ហាញ ប៉ុន្ដែបានពន្យាពេលចូលមកបង្ហាញខ្លួន ហើយឯកសារដីឱ្យអ្នករត់ម៉ូតូឌុប យកមកឱ្យសមត្ថកិច្ច។

បន្ទាប់ពីធ្វើការស្ដាប់ចម្ដើយទាំង០៧នាក់រួចមក ឃើញថាៈ ពួកគាត់សុទ្ធតែជាកម្មករស៊ីឈ្នួល និងអ្នកមើលការខុសត្រូវដីឱ្យឈ្មោះ យឹម វណ្ណៈ ដោយមិនដឹងថាទីតាំងដីខាងលើជាដីមានទំនាស់ទេ។
កម្លាំងជំនាញបានបន្តទាក់ទងទៅឈ្មោះ យឹម វណ្ណៈ ឱ្យយកឯកសារយកមកបង្ហាញសមត្ថកិច្ច តែសុំចូលមកបំភ្លឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ទើបបានឱ្យកម្មករខាងលើស្នាក់នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រង់ចាំឈ្មោះ យឹម វណ្ណៈ ចូលមកបំភ្លឺ និងយកឯកសារដីមកបង្ហាញ ប៉ុន្ដែឈ្មោះ យឹម វណ្ណៈ នៅតែមិនព្រមចូលមកបំភ្លឺទៀត។

រហូតមកដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៣០នាទី ដោយមានការអនុញ្ញាតពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានឱ្យកម្មករទាំង០៧នាក់ខាងលើ ធ្វើកិច្ចសន្យា និងធ្វើលិខិតធានា ឱ្យវិលត្រឡប់ទៅលំនៅឋានវិញ ចំពោះសម្ភារៈផ្ទាល់ខ្លួនក៏ត្រូវបានប្រគល់ឱ្យទៅកម្មករវិញផងដែរ។

ដោយឡែកចំពោះការចោទប្រកាន់ថា មានការទាមទារប្រាក់ចំនួន ៣០០ដុល្លារ (បីរយដុល្លារអាមេរិក) ជាថ្នូរនៃការដោះលែង គឺជារឿងមិនពិតទេ៕

អត្ថបទដែលជាប់ទាក់ទង