**ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដឹកនាំវេទិកាពិភាក្សាស្តីពីគោលនយោបាយសង្គមកិច្ច**រដ្ឋបាលខេត្តក្រចេះ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំទី១**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កោតសរសើរសមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបំពេញបេសកកម្មរបស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**ឯកឧត្តម កត្តា អ៊ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម**កម្ពុជាជំរុញឱ្យមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុកាន់តែច្រើនសម្រាប់ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅក្នុងស្និសីទលើកទី៩ ស្តីពីការប្រែប្រួលអាកាសធាតុ COP29**អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាថកឋាស្តីពីការបង្កើតកិច្ចសហការណ៍ នៅក្នុងការដឹកនាំវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំក្រោមឱវាទ**ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការចូលរួមពិព័រណ៍ទេសចរណ៍ ASEAN Travel Exchange (TRAVEX) ចាប់ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី**កម្ពុជា-អេស្ប៉ាញ ពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម**ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញជាអធិបតីក្នុងពិធីប្រគេនជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្រព្រះបាតិមោក្ខ**រាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ចំនួន ៤ ជាថ្នាលរបស់រាជរដ្ឋាភិបាល**អគ្គនាយករង ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ**រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងស្តីពីការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយ នៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤**មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus រំពឹងថាទំនាក់ទំនងរវាងបង់ក្លាដែស ជាមួយអាមេរិក បន្តរឹងមាំក្រោមអាណត្តិរបស់លោក ត្រាំ**រដ្ឋមន្រ្តីការបទេសចិន និងរុស្ស៉ី ជួបគ្នានៅឯ G20 ពិភាក្សាពីបញ្ហាអ៊ុយក្រែន និងឧបទ្វីបកូរ៉េ**សម្ដេចតេជោ៖ កត្តាពេលវេលា គឺសំខាន់ណាស់ប្រសិនបើយើងមិនខិតខំប្រែង និងបើមិនមានការរៀបចំឱ្យបានត្រឹមត្រូវនោះទេ កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់ចំណូលមធ្យមដូចបណ្តាប្រទេសមួយចំនួន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា**ព្រៃផ្សៃបំផុត! គ្លីនិកឯកជនមួយនៅស្រុកបាទី ចាក់ថ្នាំធ្វើឱ្យស្ត្រីម្នាក់ស្លាប់ រួចយកសព និងក្មេងស្រីទៅប្លុងចោល**រដ្ឋមន្ត្រីការពារជាតិអាម៉េរិក អះអាងថា សម្ព័ន្ធភាពអាម៉េរិក-ហ្វីលីពីន ប្រៀបបាននឹងខ្លួនពីរបេះដូងតែមួយ **ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញធ្វើជាវាគ្មិន លើប្រធានបទ «គោលនយោបាយជំរុញហិរញ្ញប្បទានបៃតងសម្រាប់វិស័យកសិកម្មក្នុងអនុតំបន់មេគង្គ» ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មសម្រាប់អនុតំបន់មេគង្គ លើកទី៣ នៅទីក្រុងគុនមីញ

កូរ៉េសន្យាផ្តល់កូតា សម្រាប់ពលករកម្ពុជា ឱ្យបានលើស១ម៉ឺននាក់ក្នុងឆ្នាំ២០២៣នេះ

ភ្នំពេញ៖ ភាគីកូរ៉េ បានសន្យាថា នឹងបង្កើនកូតាពលករកម្ពុជា ឱ្យបានលើសមួយម៉ឺននាក់ ក្នុងឆ្នាំ២០២៣ និងកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៅមុខទៀត។ ខណៈពេល ក្នុងឆ្នាំ២០២២ កន្លងមកថ្មីៗនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់ល្អ ក្នុងវិស័យបញ្ជូនពលករទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ហើយតាមរយៈការវាយតម្លៃពីខាងភាគីកូរ៉េ ឃើញថា ពលករកម្ពុជាមានភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម យកចិត្តទុកដាក់នឹងការងារ ធ្វើឱ្យនិយោជកកូរ៉េ ស្រលាញ់ពេញចិត្តជាខ្លាំង។

លទ្ធផលនៃកិច្ចពិភាក្សានេះ ធ្វើឡើងរវាង ឯកឧត្តមបណ្ឌិត UH SOOBONG ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាអំពីវិធីសាស្រ្តក្នុងការជ្រើសរើស ទទួលពលករឱ្យបានឆាប់រហ័ស និងស្វែងយល់អំពីគម្រោងធ្វើសមាហរណកម្មពលករកម្ពុជាក្រោយពេលត្រឡប់មកមាតុភូមិវិញ។

នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង លើកឡើងថា សាធារណរដ្ឋកូរ៉េជាមិត្តដ៏ល្អ ដែលបានចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យការទូត និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ដែរថា បើទោះស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក្តី សាធារណរដ្ឋកូរ៉េ នៅតែបន្តជ្រើសរើសពលករកម្ពុជាទៅបម្រើការងារនៅទីនោះ ព្រមទាំងមើលថែទាំ និងគាំពារពលករកម្ពុជាបានយ៉ាងល្អទៀតផង។ ជាមួយការដែលពលករកម្ពុជាបានវិលត្រឡប់ពីបម្រើការងារនៅសាធារណរដ្ឋកូរ៉េវិញ ឯកឧត្តមបណ្ឌិត សង្កេតឃើញថា ពួកគាត់មានវឌ្ឍនភាព និងមានការប្រែប្រួលសេដ្ឋកិច្ចជីវភាពយ៉ាងខ្លាំង ដោយអ្នកខ្លះប្រែក្លាយជាសហគ្រិនភាព និងជាអ្នកវិនិយោគដ៏ល្បីល្បាញ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណដល់ ក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់សេវាការងារជូនដល់ពលករកម្ពុជា បានយ៉ាងល្អ ដោយនៅក្នុងឆ្នាំ២០២៣នេះ ភាគីកូរ៉េសន្យា ផ្តល់កូតាជូនពលករកម្ពុជា ជាងមួយម៉ឺននាក់ទៀតនោះ តាមរយៈគណៈកម្មាធិការបណ្តុះបណ្តាល និងបញ្ជូនពលករទៅបរទេស (MTOSB) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងធ្វើការជ្រើសរើសពលករកម្ពុជា ដែលមានសមត្ថភាព និងឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារជូនដល់និយោជកកូរ៉េ ឱ្យកាន់តែមានផលិតភាពខ្ពស់។

ប្រធានអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា ភាគីកូរ៉េនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលករបរទេស ដែលចប់អាណត្តិការងារនៅកូរ៉េ ដោយក្នុងនោះកម្ពុជាអាចនឹងក្លាយជាប្រទេសអាទិភាពដែលទទួលបានពីគម្រោងថ្មីនេះ ដោយគម្រោងនេះមានគោលដៅផ្តល់ប្រាក់កម្ចីជួយដល់ពលករ ដើម្បីអាចបើកអាជីវកម្មមួយបានសមរម្យ និងមានប្រាក់ចំណូលបានយ៉ាងប្រសើរ។

ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ពិតជារីករាយចំពោះគម្រោង ដែលភាគីកូរ៉េជួយបណ្តុះបណ្តាលជំនាញដល់ពលករបរទេសដែលចប់អណត្តិការងារនៅកូរ៉េ ទទួលបានការបណ្តុះបណ្តាលជំនាញដ៏ជាក់លាក់មួយ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី ចង់ឱ្យពលករកម្ពុជា ស្ថិតក្នុងអាទិភាពខ្ពស់មួយ ក្នុងចំណោមប្រទេសដទៃទៀត ដែលកូរ៉េគិតថា នឹងធ្វើការជ្រើសរើស៕

អត្ថបទដែលជាប់ទាក់ទង