**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ចាប់ផ្តើមការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ នៅទីក្រុងឌុយបៃ

ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីកម្ពុជា និង ឯកឧត្តម ជូម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្មសម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រកាសបើកការចរចាជុំទី៣ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ដោយមានវត្តមានរបស់ក្រុមការងារចរចារបស់ភាគីទាំងពីរសរុបប្រមាណ ១០០ រូប។

លោកជំទាវរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងបង្ហាញនូវក្តីសោមនស្សរីករាយ ដែលដំណើរការចរចាលើកិច្ចព្រមព្រៀង Cambodia-UAE CEPA បានឈានដល់ការចរចាជុំទី៣ បន្ទាប់ពីភាគីទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងការចរចាជុំទី១ នៅអាប៊ុយដាប៊ី និងជុំទី២ នៅភ្នំពេញកន្លងទៅ។ ទន្ទឹមនោះ ភាគីទាំងពីរបានគាំទ្រចំពោះបំណង ដែលភាគីទាំងពីរគ្រោងនឹងបញ្ចប់ការចរចាកិច្ចព្រមព្រៀង Cambodia-UAE CEPA ឱ្យបានត្រឹមជុំទី៣នេះ និងឈានដល់ការប្រកាសបិទបញ្ចប់ការចរចាជាផ្លូវការនាពេលឆាប់ៗ ខាងមុខ។ ភាគីទាំងពីរក៏បានទទួលស្គាល់ថា កិច្ចព្រមព្រៀង Cambodia-UAE CEPA នេះនឹងក្លាយជាកម្លាំងចលករជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទូលំទូលាយរវាងប្រទេសទាំងពីរ ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

ស្របគ្នានោះដែរ ឯកឧត្តម Juma AI Kait បានស្វាគមន៍គណៈប្រតិភូកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធផ្តល់ដោយភាគីកម្ពុជាកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋមន្រ្តី បានកត់សម្គាល់នូវសញ្ញាណជាវិជ្ជមានក្នុងពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានប្រមាណ ៤០០ លានដុលា្លរអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២១ និងរំពឹងថាកិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងបន្តជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់កើនតែប្រសើរថែមទៀត។

គួរបញ្ជាក់ថា បើផ្អែកតាមវឌ្ឍនភាពការងារ ដែលសម្រេចបានចាប់តាំងពីការចរចាជុំទី២មក ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការចរចាលើអត្ថបទនៃកិច្ចព្រមព្រៀង CAM-UAE CEPA អាចនឹងបញ្ចប់ទាំងស្រុងក្នុងការចរចាជុំទី៣នេះ រីឯការចរចាលើការបើកច្រកទីផ្សារនឹងអាចបញ្ចប់ ក្នុងអំឡុងអន្តរកិច្ចប្រជុំខាងមុខ ដែលអាចឱ្យភាគីទាំងពីរប្រកាសបញ្ចប់ការចរចា នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង