ប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី នៅខេត្តប៉ៃលិន
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការ រួមដំណើរដោយ ឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលស្តីទី នៃគណៈអភិបាលខេត្តប៉ៃលិន និងមន្ទីរជំនាញពាក់ព័ន្ធវិស័យទទួលបន្ទុកគណៈកម្មការ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ៕