គណៈកម្មការជំនាញនានារបស់រដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ភ្នំពេញ៖ គណៈកម្មការជំនាញនានារបស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងជំនួបពិភាក្សានោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងតំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ៕