ឯកឧត្តម តូច ចាន់នី អញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ
ភ្នំពេញ៖ ឯកឧត្តម តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តរបស់មូលនិធិជនពិការ ក្រោមអធិបតីភាព ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអគ្គនាយក ឯកឧត្តមនាយកវិទ្យាស្ថាន ឯកឧត្តមតំណាងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោក លោកស្រី ប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធានមន្ទីរស.អ.យ រាជធានី ខេត្ត និងមន្រ្តីប្រមាណចំនួន ១០០នាក់ ៕