**សម្ដេចតេជោ រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស ៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម ១០៥លើក**សម្តេចតេជោ៖ ក្រោយទ័ពវៀតណាម ដកចេញពីកម្ពុជា ធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី

ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន តាមរយៈវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន

ភ្នំពេញ៖ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម និងជាតំណាងរបស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម SHEN Danyang អភិបាលរងខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន (ហៃណាន) នថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានចូលរួមជាគណៈអធិបតីក្នុងវេទិកាពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោក-លោកស្រីមន្រ្តីជំនាញនៃក្រសួងពាណិជ្ជកមុ្ម ព្រមទាំងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពពាណិជ្ជកម្មកម្ពុជា សមាគមហៃណាននៅកម្ពុជា សមាគមឧកញ៉ាកម្ពុជា និងសហគ្រា/ក្រុមហ៊ុនកម្ពុជា-ចិន ជាច្រើនរូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ចំពោះគណៈប្រតិភូខេត្តហៃណាន និងភ្ញៀវអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់នារសៀលនេះ និងបានធ្វើការលើកឡើងអំពីការអនុវត្តយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ ស្របទៅតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវរបស់គោលនយោបាយចិន ក្នុងការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។

ជាក់ស្តែង ការកសាងច្រករបៀងមច្ឆាជាតិ និងជម្រុកស្រូវនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ត្រូវការកសាងនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីតភ្ជាប់រវាងប្រទេសជាច្រើនក្នុងតំបន់ ក្នុងកិច្ចសម្រួលពាណិជ្ជកម្ម (ការដឹកជញ្ជូនទំនិញ)។ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាមួយកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងបន្តការសហការជួយគ្នាដើម្បីជំរុញសម្រេចទិសដៅតែមួយ ក្នុងការតភ្ជាប់ទំនាក់ទំនង ក៏ដូចជាបើកទីផ្សារចូលទៅកាន់តំបន់អាស៊ាន និងពិភពលោកផងដែរ។

ឯកឧត្តមបានបន្តថា សក្តានុពលនៃគម្រោងបង្កើតកំពង់ផែតំបន់សេដ្ឋកិច្ចពហុបំណងខេត្តព្រះសីហនុ ដែលស្របគ្នានឹងខេត្តហៃណានកំពុងតែសាងសង់នូវកំពង់ផែពាណិជ្ជកម្មសេរី នឹងជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត លើការអភិវឌ្ឍសេដ្ឋកិច្ច កិច្ចសម្រួលពាណិជ្ជកម្ម ការស្រូបយកការវិនិយោគពីបរទេស និងជំរុញវិស័យឧស្សាហកម្ម។ ឯកឧត្តម សង្ឃឹមយ៉ាងមុតមាំថា តាមរយៈវេទិកានេះប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាបន្តបន្ទាប់ ដែលនាពេលខាងមុខដ៏ខ្លីនេះ នឹងមានអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា (ក្រសួងពាណិជ្ជកម្ម) និងចិន (ខេត្តហៃណាន) ជាជំហានដំបូង លើកិច្ចសហប្រតិបត្តិការជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបើកច្រកទីផ្សារ និងទំនាក់ទំនងកាន់តែទូលំទូលាយ។

ជាកិច្ចបន្ទាប់ ឯកឧត្តមអភិបាលរងខេត្តហៃណាន បានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រីភ្ញៀវកិត្តិយសចូលរួមវេទិកានេះ។ ឯកឧត្តម បានជម្រាបជូនពីសក្តានុពលនៃខេត្តហៃណាន មាននូវប្រវត្តិដ៏ស្រស់ត្រកាលជាមួយភាពយុត្តិធម៌ និងសមភាព ព្រមទាំងមានទីតាំងភូមិសាស្រ្ត និងមានភាពអំណោយផលផ្នែកទេសចរណ៍ កសិកម្ម និងបច្ចេកទេសឧស្សាហកម្ម។ បើក្រលេកមើលពីកាលានុវត្តភាពនៅខេត្តហៃណាននាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីចិន បានធ្វើការកែសម្រួលគោលនយោបាយអនុគ្រោះពន្ធ ការវិនិយោគ ជាពិសេសការកសាងនូវកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណាន ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥។ អ្វីដែលពិសេស ការពង្រីកទំនាក់ទំនងជាមួយកម្ពុជា បន្ទាប់ពីបើកប្រទេសឡើងវិញនាពេលថ្មីៗនេះ នឹងជំរុញឱ្យទំហំពាណិជ្ជកម្មសម្រាប់ការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរមានការកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងបច្ចុប្បន្នខេត្តហៃណានកំពុងនាំចូលផ្លែចេកស្រស់ និងម្រេចពីកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានធ្វើការជម្រាបជូនពីការត្រៀមរៀបចំកម្មវិធីតាំងពិព័រណ៍អន្តរជាតិ លើកទី៣ នៅខេត្តហៃណាន នាខែមេសាខាងមុខនេះ ដោយសង្ឃឹមថានឹងមានការចូលរួមពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម និងសមាគម/សហគ្រាស/ក្រុមហ៊ុនកម្ពុជាអញ្ជើញចូលរួមឱ្យបានច្រើនកុះករ។

នាឱកាសនៃវេទិកានេះ ក៏មានការរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ រួមមាន៖ (១)រវាងសភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មខេត្តហៃណាន និងក្រុមហ៊ុនឯកជនកម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការលើការដាំដុះម្រេច និង(២)រវាងក្រុមហ៊ុនឯកជនកម្ពុជា និងក្រុមហ៊ុនខេត្តហៃណាន ស្តីពី កិច្ចជំរុញសហប្រតិបត្តិការឧស្សាហកម្ម៕

អត្ថបទដែលជាប់ទាក់ទង