**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ**ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុំ សំអាន ដែលថា មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ**ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយក្រុមការងារកម្មវិធីរបេងសកលនៃអង្គការសុខភាពពិភពលោក វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងជប៉ុន និងតំណាងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញបំពេញទស្សនកិច្ចសិក្សា នៅនាយកដ្ឋានរដ្ឋបាលខេត្ត ក្រសួងមហាផ្ទៃ របស់ថៃ**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការទូតអាហារកម្ពុជា**លោកជំទាវ ចម និម្មល ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ត្រីភាគីជាមួយសហព័ន្ធស្វីស លើកទី៣**កម្ពុជា-អាម៉េរិក សហការគ្នារៀបចំជាលើកដំបូង នូវរបៀបវារៈទៀងទាត់នៃកិច្ចសន្ទនារវាងរដ្ឋនិងឯកជន ដើម្បីថែទាំវិនិយោគិនអាម៉េរិកមានស្រាប់ និងបង្ហាញសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិនថ្មីដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលជំងឺរលាកសាច់បំពង់ក រ៉ាំរ៉ៃ របស់ក្មួយស្រីម្នាក់ រស់នៅក្រុងរុនតាឯក**ឯកអគ្គរាជទូតថៃ វាយតម្លៃខ្ពស់ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា**ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍**ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយពាណិជ្ជករទូទាំងខេត្ត និងណែនាំប្រធានសភាពាណិជ្ជកម្មខេត្ត បង្កើននូវទំនុកចិត្ត និងការគាំទ្រពីបណ្ដាពាណិជ្ជករ ក្រុមហ៊ុនវិយោគនានា**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទដីនិងផ្ទះមានវិវាទមានទីតាំងស្ថិតនៅផ្លូវលេខ២៥៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក**ក្រសួងធម្មការ ណែនាំពីការត្រៀមអន្តរាគមន៍ករណីមានគ្រោះទឹកជំនន់និងគ្រោះមហន្តរាយផ្សេងៗ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញចូលរួមក្នុងសិក្ខាសាលាពិនិត្យឡើងវិញការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ

ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិនិត្យឡើងវិញការអនុវត្តការប្រាស្រ័យទាក់ទង និងការចូលរួមរបស់សហគមន៍ និងផែនការប្រតិបត្តិ នៅសណ្ឋាគាររីចេនស៊ី ខេត្តសៀមរាប។

ក្នុងកិច្ចពិធីបេីកសិក្ខាសាលានេះ​ លោកជំទាវវេជ្ជបណ្ឌិត បានលើកឡើងពីបទពិសោធន៍ដែលធ្លាប់បានឆ្លងកាត់នៃការជន់លិចប្រព័ន្ធផ្សព្វផ្សាយសង្គម និងបណ្តាញព័ត៌មាន មួយចំនួន ដែលព័ត៌មានខ្លះជាព័ត៌មានមិនត្រឹមត្រូវ ឬមិនពេញលេញ ឬព័ត៌មានក្លែងក្លាយ និងមិនមានប្រភពច្បាស់លាស់ ដែលធ្វើឱ្យច្របូកច្របល់ ដែលរារាំង ការចូលរួម ការឆ្លើយតប របស់បងប្អូនប្រជាពលរដ្ឋរបស់យើងក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ នាពេលកន្លងទៅនេះ ដូចនេះហើយការពង្រឹងលើប្រព័ន្ធផ្លូវការ និងមិនផ្លូវការ ដើម្បីកសាងសមត្ថភាពលើការប្រាស្រ័យទាក់ទងហានិភ័យ​ និងការចូលរួមរបស់សហគមន៍ឱ្យកាន់តែរឹងមាំ ជាចំណុចដែលត្រូវយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងដើម្បីអាចត្រៀមខ្លួនឆ្លើយតបជំងឺរាតត្បាតថ្មីៗទៀត និង ដើម្បីធានាបាននូវការត្រៀមខ្លួនសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណ:នាពេលអនាគត។

លោកជំទាវវេជ្ជបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការនេះ ក៏ដូចជាស្នើសុំការបន្តចូលរួមសហការ ដោយម៉ត់ចត់ដោយមានជំនួយបច្ចេកទេសពីអង្គការសុខភាពពិភពលោក និងអង្គការពាក់ព័ន្ធដទៃទៀតដើម្បីរិះរកនិងឆ្លុះបញ្ចាំងនូវចំនុចខ្លាំងដែលយើងត្រូវធ្វើបន្ត និងចំនុចខ្វះខាតដើម្បីអោយយើងរួមគ្នាកែតម្រូវបន្ថែមទៀតនៅក្នុងផែនការសកម្មភាពត្រៀមរៀបចំសង្គ្រោះបន្ទាន់របស់កម្ពុជា RCCE/SBC ថ្មី ២០២៣-២០២៤ ដែលអនុលោមតាមច្បាប់និយ័តកម្មសុខភាពអន្តរជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង