អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យការងារស្ថាបនាផ្លូវអ៊ុតកៅស៊ូ AC នៅក្នុងសាលានគរបាលភូមិភាគ៦ ខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះពិនិត្យការងារស្ថាបនាផ្លូវអ៊ុតកៅស៊ូ AC នៅក្នុងសាលានគរបាលភូមិភាគ៦ ខេត្តកំពង់ឆ្នាំង និងពិនិត្យអគារសិក្សា ព្រមទាំងសមិទ្ធផលនានានៅក្នុងសាលា។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារ និងក្រុមហ៊ុនទទួលការ ត្រូវបន្តយកចិត្តទុកដាក់ជំរុញការងារសាងសង់ឲ្យបានឆាប់រហ័ស និងត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេស ៕