ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស, ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី
ភ្នំពេញ៖ សាលប្រជុំរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ(ថ្មី)ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សួន វិសាល រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស, ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានអញ្ជើញបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជី ដើម្បីពិនិត្យ និងពិភាក្សារកធាតុចូល និងយោបល់ល្អៗពីអង្គភាពពាក់ព័ន្ធ។ កិច្ចប្រជុំពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមពី ប្រធានសាលាជម្រះក្តី ប្រធានអង្គការអយ្យការ ប្រធានអង្គភាពរដ្ឋបាល និងក្រឡាបញ្ជី សរុបចំនួន១៨០រូប។