**លោក Erdogan បញ្ជាក់ថា ទួរគីនឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបូព៌ា ខណៈពេលដែលនៅតែប្រឈមមុខនឹងលោកខាងលិច**UN ទាមទារឱ្យអ៊ីស្រាអែលបញ្ចប់វត្តមានខុសច្បាប់នៅក្នុងទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១២ខែ**ក្រុម Hizbollah ប្តេជ្ញាសងសឹកអ៊ីស្រាអែល ជុំវិញការបំផ្ទុះគ្រាប់បែក**ប្រទេសអាឡឺម៉ង់នឹងវិនិយោគ ១២ពាន់លានអឺរ៉ូសម្រាប់ការច្នៃប្រឌិតថ្មី**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំណល់ប្លាស្ទិក មិនត្រឹមតែធ្វើឱ្យបរិស្ថានស្អាត ទីសាធារណៈមានសោភ័ណភាព ថែមទាំងធ្វើឱ្យសុខភាពរបស់ប្រជាជនល្អ**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅវត្តកំសាន្ត**នាយកប្រតិបត្តិមូលនិធិអាស៊ី ប្រកាសគាំទ្រ និងជួយដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ដោយដើរស្របគោល នយោ បាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបានការអភិវឌ្ឍ និងវិបុលភាព**ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភ បើកកិច្ចប្រជុំលើកទី១ សម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារនៅកម្ពុជា**ក្រសួងសុខាភិបាល ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី«ការការពារសុខភាព ត្រៀមបង្ការ និងឆ្លើយតបនឹងគ្រោះទឹកជំនន់»**ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម៌ទេសនា ក្នុងបិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តស្រះកែវមុន្នីវណ្ណ(ហៅវត្តលេី)**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤**សូមប្រយ័ត្នល្បិចឆបោកប្រាក់ថ្មី តាមរយៈការបញ្ជាទូរស័ព្ទពីចម្ងាយ (Wireless Paring)**អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលធ្វើឱ្យជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួន ក្នុងស្រុកព្រៃនប់**កម្ពុជា-នូវែលសេឡង់ ពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ**អភិបាលខេត្តកណ្ដាល ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ជាគ្រូបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ចំនួន៤វិទ្យាល័យ ក្នុងក្រុងតាខ្មៅ**ក្រសួងការងារ អំពាវនាវនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុន ដើរតួជាទូតសុឆន្ទៈនៅលើឆាកអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំនិងការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តតាកែវ**កូនឈើចំនួន ១ម៉ឺនដើម ត្រៀមនឹងយកទៅដាំនៅទីតាំងដាំស្តារព្រៃឈើក្នុងដែនជម្រកសត្វព្រៃកែវសីមា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំដំណើរការ នៃការទូទាត់ចំណាយមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.

ឯកឧត្ដម ថោង ខុន ជំនួបជាមួយអង្គការសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា សម្ដែងការចង់ចូលរួមជួយពង្រីកការបណ្តុះបណ្តាលជំនាញទេសចរណ៍នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកបានអនុញ្ញាតឱ្យប្រតិភូអង្គការសមាគមសហប្រតិបត្តិការជប៉ុន.កម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការជប៉ុន.កម្ពុជា [JCIA] និងសហការីចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួងទេសចរណ៍។

នៅក្នុងកិច្ចជំនួបនោះ លោកបណ្ឌិត[ Fumio Yamada ]បានថ្លែងអរគុណដល់ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួយសម្តែងការគួរសមនាឱកាសនេះ ដោយលោកក៏បានបញ្ជាក់ថា អង្គការសមាគមសហប្រតិបត្តិការជប៉ុន.កម្ពុជា ក្រៅពីការជួយរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈលើកផ្នែកជំនាញសម្រាប់ថែទាំមនុស្សចាស់ដល់ប្រជាជនកម្ពុជាហើយនោះ JCIA ក៏មានគម្រោងជួយពង្រីកការបណ្តុះបណ្តាលបន្ថែមផ្នែកជំនាញទេសចរណ៍នៅកម្ពុជាផងដែរ។

ជាមួយនឹងរឿងការជួយពង្រីកការបណ្តុះបណ្តាលបន្ថែមទៅលើជំនាញទេសចរណ៍នេះ លោកបណ្ឌិត Fumio Yamada ក៏បានស្នើសុំឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជួយផ្តល់នូវមន្ត្រីជំនាញក្នុងការជួយដល់សាលាបណ្តុះបណ្តាលរបស់លោក ដើម្បីឱ្យសិក្ខាកាមបានចូលរៀនកាន់តែច្រើន និងទទួលបានប្រសិទ្ធភាពខ្ពស់។ លោកក៏បានអះអាងដែរថា ក្រោយការបណ្តុះបណ្តាលសិក្ខាកាមឱ្យមានជំនាញហើយនោះ លោកនឹងជ្រើសរើសសិក្ខាកាមនោះឱ្យទៅធ្វើការនៅសណ្ឋាគាររបស់លោកនៅក្នុងប្រទេសជប៉ុនតែម្តង។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រដល់កម្ពុជា និងបានកោតសរសើរ និងគាំទ្រទាំងស្រុងសម្រាប់គម្រោងដែលអង្គការសមាគមសហប្រតិបត្តិការជប៉ុន.កម្ពុជា ចង់ចូលរួមជួយពង្រីកការបណ្តុះបណ្តាលបន្ថែមទៅលើជំនាញទេសចរណ៍នៅកម្ពុជា ។

នេះបើយោងតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន, នៅក្នុងអាស៊ានបានដាក់ចេញនូវកម្មវិធីមួយដែលជាកម្មវិធីរួមរបស់អាស៊ាន ហើយសម្រាប់កម្មវិធីនេះក្រសួងទេសចរណ៍ជាអ្នកដឹកនាំពិនិត្យ និងវាយតម្លៃលើសាលាដែលជាដៃគូររបស់ក្រសួងទេសចរណ៍ កម្មវិធីនេះគឺមានការពាក់ព័ន្ធទៅនឹងវិស័យសណ្ឋាគារ និងកម្មវិធីផ្សេងៗទៀតដែលរហូតដល់ ៣២មុខជំនាញ ហើយក្រសួងទេសចរណ៍ គឺជាអ្នកនាំមុខក្នុងការវាយតម្លៃលើការសិក្សានេះ ហើយក្រោយជាប់លើការវាយតម្លៃនេះ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ និងអាចយកដើម្បីស្វែងរកកាងារធ្វើនៅក្នុងបណ្ដាលប្រទេសអាស៊ានបានផងដែរ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជាគោលដៅរបស់អាស៊ាន គឺចង់ឱ្យសេវាទេសចរណ៍នៅក្នុងអាស៊ាន មានគុណភាព និងឱ្យអាស៊ានមានគោលដៅតែមួយក្នុងការបង្កើតកម្មវិធីទេសចរណ៍នេះឡើង។ ជាមួយគ្នានោះឯកឧត្ដមក៏បានថ្លែងអរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងជួយដល់កម្ពុជា និងជួយឱ្យប្រជាពលរដ្ឋកម្ពុជាមានការងារធ្វើកាន់តែច្រើនផងដែរ។

ឯកឧត្ដម ថោង ខុន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា សិក្ខាកាមបន្ទាប់ពីបានរៀននៅក្នុងសាលាបណ្តុះបណ្តាលរបស់អង្គការសមាគមសហប្រតិបត្តិការជប៉ុន-កម្ពុជា (JCIA)រួច​ និងបន្តទៅធ្វើការនៅជប៉ុន ហើយក្រោយត្រឡប់មកវិញ និងទទួលបានចំណេះដឹងកាន់តែច្រើន ហើយធ្វើការកាន់តែមានប្រសិទ្ធខ្ពស់ផងដែរ។។

អត្ថបទដែលជាប់ទាក់ទង