ឯកឧត្តម កែវ រតនៈ ចូលរួមអបអរសាទរប្អូនៗនិស្សិតនិងក្រុមគ្រួសារដែលតស៊ូសម្រេចដល់គោលដៅអបរំជំនាញអគ្គិសនី
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គីសនីកម្ពុជា បានចូលរួមអបអរសាទរប្អូនៗនិស្សិតនិងក្រុមគ្រួសារដែលតស៊ូសម្រេចដល់គោលដៅអបរំជំនាញអគ្គិសនី។
ឯកឧត្តម កែវ រតនៈបានឲ្យដឹងថា វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនីដែលមានការគាំទ្រពីសម្តេចតេជោ ហ៊ុន សែន និង អគ្គិសនីកម្ពុជាបាននឹងកំពុងក្លាយជាថ្នាលនៃក្តីសង្ឃឹមរបស់បងប្អូនខ្មែរយើង។
ឯកឧត្តម បញ្ជាក់ថា នេះជាជំហានថ្មីមួយទៀតក្នុងផែនការបណ្តុះបណ្តាលយុវជន យុវនារីរបស់ សម្តេចតេជោឲ្យបានយ៉ាងតិច ១,៥ លាននាក់ដើម្បីចូលរួមកសាងសេដ្ឋកិច្ចជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕