អភិបាលខេត្តព្រៃវែង អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្តុះបណ្តាលធុរកិច្ច នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំធំសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទីតាំងគោល ស្រុកកំចាយមារ ខេត្តព្រៃវែង។
ឯកឧត្តមអភិបាលខេត្ត សូមសម្តែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរទាំងអស់ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ ការបង្កើតសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ និងពិធីបញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថាននាពេលនោះ។
យេីងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចក្រឡាហោម ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៌ជាតិមាតុភូមិ អោយមានភាពរុងរឿង និងរីកចម្រើនតរៀងទៅ ៕