ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត នៃសកលវិទ្យាល័យអន្តរជាតិ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ ០៦កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ថ្នាក់ឱសថការីមធ្យម ថ្នាក់បរិញ្ញាបត្ររងគិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ និងទន្តគិលានុបដ្ឋាក នៃសកលវិទ្យាល័យអន្តរជាតិ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕