**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១២១គ្រួសារ នៅឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ បន្ទាប់ពីទទួលបានសំណើរពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ មានប្រជាពលរដ្ឋត្រូវការឲ្យជួយ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្ត មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចំនួន ១២១គ្រួសារ មកពី១៥ភូមិ ក្នុងឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវអគ្គេខាធិការរងទី១ បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹក រលឹកជូនចំពោះបងប្អូនប្រជាពលរដ្ឋមានជីវភាពលំបាកទាំងអស់ និងតែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះជនរងគ្រោះគ្រប់ប្រភេទ ដោយមិនបានប្រកាន់បក្សពួកជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយក្រៅពីការជួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧប្បទ្ទវហេតុផ្សេងៗនោះ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន ជនមានពិការភាព កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ គឺជាមុខសញ្ញានៃការយកចិត្តទុកដាក់និងជួយសម្រាលនូវទុក្ខលំបាកលើបញ្ហាជីវភាពរស់នៅពីកាកបាទក្រហមកម្ពុជាផងដែរ។ ជាក់ស្តែងបងប្អូនទាំង១២១គ្រួសារ ដែលមកទទួលអំណោយពេលនេះ គឺជាគ្រួសារជួបការលំបាកខ្លាំង ដែលភាគច្រើនមានវ័យចាស់ៗ មិនអាចប្រកបរបអ្វីបាន ម៉្យាងទៀត រយៈពេលនេះគឺជាចន្លោះពេលនៃការរង់ចាំការប្រមូលផល ដែលនាំឲ្យជីវភាពបងប្អូនជួបការលំបាក ដោយការខ្វះខាតស្បៀងដូច្នេះហើយទើបកាកបាទក្រហមកម្ពុជា សម្រេចផ្តល់អំណោយជូនបងប្អូនក្នុងថ្ងៃនេះ។

ជាមួយគ្នានេះដែរ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានក្រើនរំឮកប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដោយបរិភោគអាហារដែលមានអនាម័យ ពិសារទឹកដាំឆ្អិន និងសូមនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ តាមពេលវេលាកំណត់ឲ្យបានគ្រប់ៗគ្នា ព្រោះថាថ្វីត្បិត តែប្រទេសយើងឆ្លងផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃការរាត្បាតមេរោគកូវីដ-១៩ក៏ពិតមែន តែពីភពលោកទាំងមូលនៅតែបន្តការយាយីពីមេរោគនេះនៅឡើយ ដូចនេះយើងត្រូវការពារប្រសើរជាងព្យាបាល។

ទន្ទឹមនឹងនេះដែរ លោកជំទាវអគ្គលេខាធិការរងទី១ បានលើកឡើងពីករណីក្មេងស្រី អាយុ១១ឆ្នាំ នៅខេត្តព្រៃវែង ដែលបានបាត់បង់ជីវិត ដោយជំងឺផ្តាសាយបក្សី (H5N1) ដើម្បីដាស់ស្មារតីប្រុងប្រយ័ត្ន ចំពោះបងប្អូនដែលមានចិញ្ចឹមបក្សី(មាន់ ទា…)បើមានករណីបក្សីឈឺស្លាប់កុំយកមកបរិភោគត្រូវយកទៅកប់ឬដុតចោល ព្រោះបើសិនជាបក្សីទាំងនេះមានជំងឺវាអាចចម្លងមកយើងបាន។

អំណោយផ្តល់ជូន ប្រជាពលរដ្ឋជួបការ លំបាកទាំង១២១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម, មីយើង ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សាប៊ូដុសខ្លួន ១ដប និងឃីត១ ( មុង ភួយ សារុង និងក្រមារ)។ ជាមួយគ្នានេះដែរ ប្រជាពរដ្ឋ ទាំង១២១គ្រួសារ ទទួលបាន ក្រណាត់ស១ដុំ និងថវិកាចំនួន២ម៉ឺនរៀលបន្ថែមទៀតជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង