**លោក Donald Trump តែងតាំងលោកស្រី Gabbard ជាប្រធានចារកម្មអាមេរិក**អ៊ីរ៉ង់ ត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចានុយក្លេអ៊ែរ**Tesla ប្រកាសប្រមូលរថយន្ត Cybertruck ២.៤៣១គ្រឿង ចូលរោងចក្រវិញ ដោយសារបញ្ហាអេឡិចត្រូនិច**លោក Trump និងលោក Joe Biden ពិភាក្សាគ្នា ២ម៉ោង អំពីបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា**ចិន​បង្ហាញ​យន្តហោះ​ចម្បាំង​បំបាំងកាយ​ថ្មី​ J-35A ក្នុង​កម្មវិធី​អាកាសចរណ៍ Zhuhai**រដ្ឋអាជ្ញាពិសេសអាមេរិក ស្នើឱ្យបញ្ឈប់ការកាត់ទោសលោក Trump ចំពោះការចាត់ថ្នាក់ខុសឯកសារ**លោក Donald Trump ជ្រើសរើសលោក Robert F. Kennedy វ័យ ៧០ឆ្នាំ ជារដ្ឋមន្រ្តីក្រសួងសុខភាព និងសេវាមនុស្សជាតិរបស់អាមេរិក**ម៉ាឡេស៊ី នឹងផ្ញើលិខិតតវ៉ាមួយទៅហ្វីលីពីនជុំវិញច្បាប់ដែនសមុទ្រថ្មី ដោយសារតែការទាមទារត្រួតស៊ីគ្នា នៅក្នុងសមុទ្រចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោត Donald Trump នឹងតែងតាំងបេសកជនពិសេសមួយរូប ដើម្បីដឹកនាំការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិន អនុញ្ញាតឱ្យហ្វីលីពីន ធ្វើបេសកកម្មផ្គត់ផ្គង់ទៅតំបន់ថ្មប៉ប្រះទឹកមានវិវាទ**ក្រុមហេបូឡាហ៍ បើកការវាយប្រហារ លើស្នាក់ការកណ្តាលក្រសួងការពារជាតិ អ៊ីស្រាអ៊ែល ជាលើកដំបូង**រុស្ស៊ី នឹងចាត់វិធានការឆ្លើយតប ការដាក់ពង្រាយមូលដ្ឋានការពារមីស៊ីល របស់អាមេរិក ក្នុងទឹកដីប៉ូឡូញ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឧបត្ថម្ភទំនុកបម្រុងថ្លៃព្យាបាល ស្នាក់នៅ និងហូបចុក ជូនអ៊ំស្រីម្នាក់មានជំងឺឫសដូងបាតកំរិតទី៤**អ្នកនាំពាក្យក្រសួងបរិស្ថាន អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសកីឡាករ កីឡាការិនី ចំណុះទូកទាំងអស់ បន្តចូលរួមរក្សាអនាម័យ នៅកន្លែងសម្រាក និងស្នាក់នៅ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ**សំរាមនិងសំណល់ផ្សេងៗ រួមទាំងសំណល់ប្លាស្ទិកចំនួនប្រមាណ៣៨០០តោន ត្រូវបានប្រមូលទុកដាក់នៅទីលានចាក់សំរាម នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំផែនការ ប្រើប្រាស់ក្របខណ្ឌមន្រ្តីរាជការស៊ីវិល មន្រ្តីជាប់កិច្ចសន្យា និងគ្រូជាប់កិច្ចសន្យា របស់ក្រសួង ស្ថាប័ន សម្រាប់ឆ្នាំ២០២៥**ករណីឃាតកម្ម ក្នុងស្រុកមោងប្ញស្សី ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនជនដៃដល់បានហើយ**ឯកឧត្តមបណ្ឌិត កៅ ថាច ទទួលធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការពង្រឹងការអភិវឌ្ឍប្រកបដោយចីរភាព”**រដ្ឋបាលខេត្តព្រៃវែង ប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សាយថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”**ដឹកជញ្ជូនតាមទម្ងន់កម្រិតកំណត់ ដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានយូរអង្វែង

លោក ​Xi ​Jinping ប្រធានរដ្ឋ​ចិន​ចូល​គាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ​នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ​ សីហនុ


នៅ​ថ្ងៃទី២៤ ខែកុម្ភៈ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​និងលោកស្រី Peng Liyuan ​ ភរិយារបស់លោកបាន​​ចូល​គាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ ​នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ​នៅ​សណ្ឋាគារ​រដ្ឋ​ Diaoyutai ក្រុង​ប៉េកាំង​។
ថ្លែង​ក្នុង​កិច្ច​ជំនួប លោក Xi Jinping បានសម្តែង​ការ​ស្វាគមន៍ចំពោះ​ព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហមុនី ​និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ដែលបាន​យាងមកទីក្រុងប៉េកាំង​ ​ដើម្បីពិនិត្យ​​ព្រះរាជសុខភាព​ ។ លោក ​Xi Jinping បានបញ្ជាក់​ថា ប្រទេសចិនមានឆន្ទៈរួម​សហការជាមួយកម្ពុជា ​ដើម្បីកសាងក្របខណ្ឌកិច្ចសហប្រតិបត្តិការ “ពេជ្រប្រាំមួយជ្រុង” គាំទ្រកម្ពុជាក្នុងការកសាង​“របៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “របៀងស្រូវអង្ករនិងត្រី ” ក៏​ដូចជា​ពន្លឿនការកសាង​សហគមន៍រួម​វាសនា​ចិន​-កម្ពុជា​ ​។ ភាគី​ចិននឹងបន្តគាំទ្រ​​ដល់ការងាររបស់ “ក្រុមការងាររបស់ព្រះមហាក្សត្រ” ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជា។
ជា​ការ​ឆ្លើយ​តប​ ព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុបាន​ថ្លែង​អំណរគុណ​ចំពោះប្រទេស​ចិនដែល​តែងតែ​ផ្តល់ជំនួយនិង​ការ​គាំទ្រ​ដល់កម្ពុជាក្នុង​រយៈពេលយូរមក ​ ។ ភាគីកម្ពុជាមានឆន្ទៈរួម​សហការ​​ជាមួយភាគីចិន ដោយ​ចាត់ទុក​ខួបទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា​និងចិន​ជាឱកាស​​ ដើម្បី​​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការផ្លាស់ប្តូរមិត្តភាព​និងកិច្ចសហប្រតិបត្តិការលើវិស័យនានា ​ក្នុងន័យ​ជំរុញឱ្យ​ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា​និងចិនបន្តវេនពីមួយជំនាន់ទៅមួយ​​​ជំនាន់ ៕

អត្ថបទដែលជាប់ទាក់ទង