អគារមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្ត្រីសំនៀងជនពិការរស់នៅ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធានកាកបាទក្រហមរាជធានីភ្នំពេញ និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃអាទិត្យ ០៧កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈជនពិការភ្នែក និងសមាគមតន្ត្រីសំនៀងជនពិការរស់នៅ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ៕