**ឯកឧត្ដម ហួត ហាក់ ត្រូវបានផ្លាស់ប្ដូរមកជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចំណែកឯកឧត្ដម សុខ សូកេន មកជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច**ការិយាល័យអ្នកនាំពាក្យក្រសួងការងារ បដិសេធទាំងស្រុង ចំពោះការផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដែលប្រឌិត និងមួលបង្កាច់មកលើ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ**ក្រសួងបរិស្ថាន៖ សមាគមកសិករដើម្បីអភិវឌ្ឍជីវភាពអនុវត្តនូវ ៥ចំណុចនេះ ជួយជំរុញឱ្យកម្ពុជាស្អាត គ្មានសំរាមប្លាស្ទិកនៅតាមដងផ្លូវសាធារណៈ**ឯកឧត្តមបណ្ឌិត លី ធុជ គ្រោងចូលជួបសម្តែងការគួរសម សម្តេចប៉ាប ហ្វ្រង់ស័រ និងរដ្ឋមន្ត្រីការបរទេសរបស់បុរីវ៉ាទីកង់​ ក្នុងដំណេីរបំពេញទស្សនកិច្ចនៅបុរីវ៉ាទីកង់​​**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ឌីជីថល រហ័ស និងតម្លាភាព! ត្រឹមតែជាង១ឆ្នាំ មានពលរដ្ឋជាង៦ម៉ឺននាក់បានទាញកម្មវិធីសេវាកម្មអត្តសញ្ញាណកម្មពី App GDI របស់ក្រសួងមហាផ្ទៃ**ក្រសួងបរិស្ថាន ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២០ ខែកញ្ញា**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០៦១ រៀល សម្រាប់ថ្ងៃទី២០ ខែកញ្ញា**ទីក្រុងមូស្គូ និងញូវដេលី ពន្លឿនកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាវិនិយោគ**កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកដោយមានក្បាលគ្រាប់ធំអស្ចារ្យ**កម្លាំងរុស្ស៊ីកម្ទេចរថក្រោះថ្មីបំផុតផលិតដោយអាល្លឺម៉ង់**មនុស្សម្នាក់នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Rotterdam**រដ្ឋសភា បើកសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ចំនួន២រូប**រុស្ស៊ីវាយលុកកន្លែងផ្តល់សញ្ញាសំខាន់ៗរបស់អ៊ុយក្រែន**អាជ្ញាធរចិនសន្យាប្រឹងប្រែងការពារពីផលប៉ះពាល់នៃព្យុះទីហ្វុង Pulasan ដែលកំពុងតែខិតជិតមកដល់**ប្រភពយោធា៖ អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងលើទីតាំង Hezbollah ក្នុងប្រទេសលីបង់**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងសះជា និងបញ្ចប់វិវាទ ជីវិវាទមានទីតាំងដីស្ថិតនៅព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ**ក្រសួងការងារ ចេញសេចក្តីជូនដំណឹង ស្តីពី ការប្រារព្វទិវាសន្តិភាពអន្តរជាតិ លើកទី២២ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤**រដ្ឋមន្រ្តីបរិស្ថាន៖ ក្រមបរិស្ថាននិងធនធានធម្មជាតិជាផែនទីចង្អុលផ្លូវ និងជាអាវក្រោសការពារខ្លួនចំពោះមន្រ្តីអនុវត្តច្បាប់ ក្នុងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានកាន់តែប្រសើរ

ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត​ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស​ របស់គណបក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្ដម គៀត ច័ន្ទថារិទ្ធ សមាជិកគណ:កម្មធិការកណ្ដាល និងជាអនុប្រធានទី១ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាណន់ ព្រមទាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំស្នឹង​ នាព្រឹកថ្ងៃសៅរ៍ ៦កើត ខែផល្គុន ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត​ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស​ របស់គណបក្សប្រជាជនកម្ពុជា​ និងផែនការសកម្មភាព​ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត​ នីតិកាលទី៧​ និងទិសដៅអនុវត្តបន្តកាងារឆ្នាំ២០២៣​។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី​ ឯកឧត្តម​ សមាជិកអចិន្រៃ្តយ៍គណ:កម្មាធិការគណបក្សខេត្ត​ ឯកឧត្តម​ លោក​ លោកស្រី​ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្នឹង​ លោក​ លោកស្រីប្រធានក្រុមការងារចុះជួយភូមិភូមិទាំង១១​ នៃឃុំស្នឹង។

ជាកិច្ចចាប់ផ្ដេីម​ លោក​ ចា​ ប៊ុនឈឿម ប្រធានគណ:កម្មាធិការបក្សឃុំ​ បានអាននូវសុទ្មរកថាស្វាគមន៍​ ឯកឧត្តម​ ប្រធានក្រុមការងារ​ និងរាយការណ៍​ទាក់ទង​ លក្ខណ:​ភូមិសាស្រ្ត​ សកម្មភាពសន្តិសុខ​ ការងារបង្កបង្កេីនផល​ ផែនការបន្ត​ និងការសំណូពរ។ បន្ទាប់មក​លោក​ ផាន​ ភក្ដី​ បានអានខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា​ ជូនឯកឧត្តមប្រធាន​ និងអង្គប្រជុំ។

មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ​ មានប្រសាសន៍ថា គោលបំណងនៃការមកប្រជុំនេះគឺសំខាន់ជាការផ្សព្វផ្សាយ​ ខ្លឹមសារ​ ស្មារតីមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា​ ដែលប្រារព្ធឡេីងកាលពីខែមករា​ ឆ្នាំ២០២៣​ កន្លងទៅនេះ។

ឯកឧត្តម​ បានបញ្ជក់ថាមូលហេតុបានជារាល់ពេលដែលគណ:បក្សប្រជាជនធ្វេីមហាសន្និបាតវិសាមញ្ញតែងតែរៀបចំឱ្យមានការផ្សព្វផ្សាយគ្រប់ខេត្ត-ក្រុង​ ស្រុក​ ឃុំ​ របស់គណ:បក្សប្រជាជន​ ត្រង់ចំនុចនេះមានន័យថាគណ:បក្សជាអ្នកដឹកនាំ​ តែងតែចេញនូវគោលការណ៍​ យុត្តិសាស្រ្តដឹកនាំប្រទេសជាតិថ្មីៗ​ ដេីម្បីឱ្យគណ:បក្សថ្នាក់ក្រោមយល់ជ្រាបអនុវត្តបន្ត។

ឯកឧត្តម​ គៀត​ ច័ន្ទថារិទ្ធ​ បានបន្តទៀតថា​មហាសន្និបាត​នេះមានលក្ខណ:សំខាន់ដូចជា​ ការពិនិត្យ​មេីលសភាពការណ៍​ ផ្សព្វផ្សាយ​ ពិភាក្សា​ វាយតម្លៃ​ និងផែនការអនុវត្តប្រទេសជាតិបន្តទៀត។

ជាចុងបញ្ចប់​ ឯកឧត្តម​ ប្រធានក្រុមការងារ​ ក៏បានណែនាំដល់ប្រធានក្រុមការងារតាមភូមិនីមួយៗយកចិត្តទុកទៅប្រជាពលរដ្ឋដែលបានចំណាកស្រុក​ ជាពិសេសត្រូវគ្រប់គ្រងឲ្យបានទៅលេីអត្តសញ្ញាប័ណ្ណ​ និងជម្រុញឱ្យអ្នកគ្រប់អាយុ​ឫរបស់ប្រជាពលរដ្ឋ​ ដែលត្រូវធ្វេីថ្មី​ ផុតសុពលភាព​ មានការខូចខាតត្រូវធ្វេីឡេីងវិញ​ ព្រោះថាអត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋមានសារៈសំខាន់ក្នុងការប្រកបរបរប្រចាំថ្ងៃជាពិសេសសម្រាប់ការចូលរួមបោះឆ្នោតនាពេលខាងមុខដែរ។

ឯកឧត្តម​ ក៏បានអរគុណដល់ក្រុមការងារគណ:បក្សទាំងអស់ខិតខំប្រឹងប្រែងកន្លង​ និងលេីកទឹកចិត្តឱ្យបន្តខិតខំបន្ថែមទៀតដេីម្បីនយបាលដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រេីន​ សុខសុវត្ថិភាព​ សន្តិភាព ៕

អត្ថបទដែលជាប់ទាក់ទង