**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត

ឯកឧត្តម ហ៊ុន ម៉ានី ជួបជាមួយគ្រូបង្រៀន និងគ្រូពេទ្យ ពីរស្រុកក្នុងខេត្តកំពង់ស្ពឺ


ភ្នំពេញ៖ នាថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកភ្នំស្រួច និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ២, ០០០នាក់។

នាឱកាសនៃពិធីសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានលោកគ្រូ អ្នកគ្រូ អស់លោក លោកស្រី វេជ្ជបណ្ឌិត បុគ្គលិកអប់រំ និងមន្ត្រីសុខាភិបាល ដែលបានចំណាយពេលពេលវេលាចូលរួមពិធីជួបជុំថ្ងៃនេះ ស្របតាមគោលបំណងធំនៃការជួបជុំថ្ងៃនេះគឺ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀន ក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចខ្លួនយ៉ាងខ្ជាប់ខ្ជួន ជាពិសេសក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

ថ្លែងក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលេចដែរថា តាមរយៈការធ្វើដំណើរតាមដងផ្លូវមកកាន់កម្មវិធីសំណេះសំណាលនៅវិទ្យាល័យ ហ៊ុនសែនបាត់ដឹង ឯកឧត្តមបានសង្កេតឃើញថា អគារ សំណង់ មានការរីកចម្រើនច្រើនជាងមុន បើប្រៀបធៀបពេលដែលឯកឧត្តមចុះមូលដ្ឋានដំបូង កាលពីឆ្នាំ ២០១២។ ជាមួយគ្នានោះដែរ ឯកឧត្តមបានរំលឹកអនុស្សាវរីយ៍ និងចែករំលែក បទពិសោធន៍ការងារមូលដ្ឋានដំបូងគេបំផុតនៅស្រុកឧដុង្គ និងឆ្លៀតឱកាសថ្លែងអំណរគុណដល់អ្នកស្រុកឧដុង្គចំពោះការរាប់អាន និងចែករំលែកនូវបទពិសោធន៍ ក៏ដូចជាការរៀនសូត្រផងដែរ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋពាក់ព័ន្ធជាក់ស្តែងនឹងវិស័យសុខាភិបាល វិស័យអប់រំ ការបង្កបង្កើនផលជាដើម។ ស្របជាមួយការលើកឡើងខាងលើនេះ ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលនានារបស់ខេត្ត គឺកើតចេញពីការខិតខំប្រឹងប្រែងរួមរបស់ អ្នកតំណាងរាស្រ្ត ក្រុមប្រឹក្សាភិបាលខេត្ត ក្រុមការងាររដ្ឋបាលខេត្ត ក្រុមការងាររាជរដ្ឋាភិបាលខេត្ត ស្រុក អាជ្ញាធរ ក្រុមការងារចុះជួយស្រុក។ ជាមួយគ្នាដែរ ឯកឧត្តមបានសរបញ្ជាក់ផងដែរថា ការរួមគ្នាដើម្បីការអភិវឌ្ឍន៍ប្រទេសជាតិនេះ គឺជារបៀបរបបធ្វើការងាររបស់គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីការគាំទ្ររបស់ប្រជាពលរដ្ឋ។ តាមរយៈការគាំទ្រនេះ បានផ្តល់ឱកាសអោយគណបក្សប្រជាជនកម្ពុជា រួបរួមគ្នាដោះស្រាយបញ្ហាដែលប្រទេសកម្ពុជាជួបប្រទះ និងចូលរួមអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ អភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់ និងស្រុកថ្ពង បានធ្វើសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី និងបានធ្វើការថ្លែងអំណរគុណចំពោះឯកឧត្តម ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខអ្នកខេត្តកំពង់ស្ពឺ។ ជាមួយគ្នានេះដែរ អភិបាលនៃគណៈអភិបាលស្រុកទាំងពីរ បានធ្វើរបាយការណ៍សង្ខេបពីស្រុករបស់ខ្លួនផងដែរ។

សូមជម្រាបជូនថា ការជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាលនៅស្រុកឧដុង្គនារសៀលថ្ងៃនេះ គឺជាស្រុកចុងក្រោយនៃ ស្រុកទាំង ៨ នៃខេត្តកំពង់ស្ពឺ ដែល ឯកឧត្តម ហ៊ុន ម៉ានី បានជួបសំណេះសំណាលដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះ លោកគ្រូ អ្នកគ្រូបង្រៀន ក្រុមគ្រូពេទ្យ ដែលបានខិតខំបំពេញភារកិច្ចខ្លួនយ៉ាងខ្ជាប់ខ្ជួន ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។។

អត្ថបទដែលជាប់ទាក់ទង